មកស្គាល់ពីកំពូលរថយន្តម៉ាក McLaren 720S ស៊េរីឆ្នាំ២០១៨ ដែលលោក ឧកញ៉ា អុឹង គីមហុង លក់ចេញតម្លៃ ៣៨ម៉ឺនដុល្លារ

ទិញលក់

នៅលើបណ្ដាញសង្គមរបស់ខ្លួន លោក ឧកញ៉ា អុឹង គីមហុង ប្រកាសលក់រថយន្តស្ព័រដ៏ប្រណីតផលិតមានចំនួនកំណត់លើពិភពលោក ម៉ាក McLaren  720S ស៊េរីឆ្នាំ២០១៨ តម្លៃ ៣៨ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្ត McLaren 720S ស៊េរីឆ្នាំ2018 ជាប្រភេទរថយន្តប្រណាំងកំពូលល្បឿន បំពាក់ម៉ាស៊ីនចំណុះ4.0L twin-turbo ស៊ីឡាំងv8 ផ្ដល់កម្លាំងដល់ 710សេះ និងកម្លាំងរមួល 7,500 rpm បង្វិលដោយកង់ក្រោយ ប្រើជាមួយប្រអប់លេខអូតូ 7វគ្គ។ រត់ផ្លូវក្រុង ឬផ្លូវស្ទះកម្រិតស៊ីសាំងប្រហែល 18L/100km និងផ្លូវលាតប្រហែល9L/100km ។

កំពូលរថយន្តប្រណាំងល្បឿន រថយន្តនេះ អាចបង្កើនល្បឿនពី 0-60 mph ដោយប្រើរយៈពេលត្រឹមតែ 2.8វិនាទីតែប៉ុណ្ណោះ។ រថយន្ត McLaren 720S នេះត្រូវបានក្រុមហ៊ុនផលិតមានចំនួនកំណត់ និងចែកចាយរើសអតិថិជនខ្លាំងណាស់។ ក្នុងឆ្នាំ2018 McLaren 720S លក់ជូនអតិថិជនទូទាំងពិភពលោកត្រឹមតែ 4,806គ្រឿងប៉ុណ្ណោះ។

លោក ឧកញ៉ា អុឹង គីមហុង គឺជាអ្នកជំនួញអចលនទ្រព្យវ័យក្មេងនៅប្លុកផ្លូវជាតិលេខ៥១ និងជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ នៃក្រុមហ៊ុន ធីអិអិល រៀល អុីស្ទេត ឯ.ក។ តាមដឹង លោកឧកញ៉ាដ៏សង្ហារូបនេះ មិនមែនមានរថយន្តប្រណីតៗតិចគ្រឿងនោះទេ។

នៅលើបណ្ដាញសង្គមរបស់ខ្លួន សេដ្ឋីអចលនទ្រព្យរូបនេះ មានរថយន្តលំដាប់អភិជន តម្លៃខ្ទង់សែនដុល្លារ និងលានដុល្លារ មិនតិចគ្រឿងនោះទេ ដូចជា៖ រថយន្តល្បីៗលំដាប់ពិភពលោកម៉ាក Rolls-Royce Cullinan ,Bentley Bentayga Lamborghini Urus, McLaren និងរថយន្តប្រណីតៗជាច្រើនគ្រឿងផ្សេងទៀត សុទ្ធតែលោក ឧកញ៉ា អុឹង គីមហុង ធ្លាប់បានប្រើ និងកំពុងប្រើប្រាស់ផងដែរ៕

ចុចអានអត្ថបទ៖ ឧកញ៉ាអ៊ឹង គីមហុងយក​​អំណោយ​ចែក​​ពល​​​​រដ្ឋ ១០០គ្រួសារ នៅខណ្ឌ​ពោធិ៍​សែន​ជ័យ​