បើកសម្ពោធផ្ទះគំរូពិត បុរី ឡាក់ ឃី វ័ន គម្រោង 217 ផ្ដល់លាភសំណាងមាសសុទ្ធចំនួន 10 តម្លឹង ជូនអតិថិជនអញ្ជើញមកទិញផ្ទះ

ទិញលក់

កាលពីថ្ងៃទី 14 ខែ មករា ឆ្នាំ 2023 កន្លងទៅនេះ បុរី ឡាក់ឃី វ័ន គម្រោង 217 បាន បើក សម្ពោធផ្ទះគំរូពិតជាមួយការផ្តល់លាភសំណាងមាស 10តម្លឹង និងរង្វាន់ដទៃទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនដែលបានទិញផ្ទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាការផ្តល់ជូនលាភសំណាងឆ្នាំថ្មីពី បុរី ឡាក់ ឃី វ័ន គម្រោង 217 ដល់អតិថិជនទូទៅ លើសពីការរស់នៅធម្មតា ។ នេះជាការផ្តល់ សេរី ហេង ហេង សម្រាប់ឆ្នាំថ្មីជូនដល់អតិថិជនគ្រប់រូប។

បុរី ឡាក់ឃី វ័ន គម្រោង217 មានទីតាំងស្ថិតនៅជាប់ផ្លូវធំ 217 ដោយភ្ជាប់ទៅវីថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវក្រវ៉ាត់ក្រុងទី 3 ជាទីតាំងស្ថិតនៅក្បែរផ្សារព្រែកជ្រៃ ដែលផ្តល់ភាពងាយស្រួលក្នុងការទិញបន្លែ ត្រីសាច់ស្រស់សម្រាប់ធ្វើម្ហូបអាហារប្រចាំថ្ងៃ ។ រៀងរាល់ចុងសប្តាហ៍ លោកអ្នកអាចដើរទិញទំនិញ ឥវ៉ាន់ និងរបស់ប្រើប្រាស់ នៅផ្សារទំនើបអ៊ីអន 3 មានជ័យ ដោយចំណាយតែ 7 នាទីក្នុងការធ្វើដំណើរ។

បុរី ឡាក់ឃី វ័ន គម្រោង217 ផ្តល់លើសពីការរស់នៅ ដោយជុំវិញបុរីមានផ្ទះអាជីវកម្មជាច្រើន ដែលជាឱកាសសម្រាប់ការប្រកបមុខរបរ និងជំនួញខ្នាតតូច មធ្យម ធំ គ្រប់ប្រភេទ។ ទាំងផ្ទះគំរូពិត និងសំណង់ផ្ទះពិត ដែលកំពុងសាងសង់ មានគុណភាពខ្ពស់ ម៉ូតស្រស់ស្អាតប្លែក មានតម្លៃសមរម្យ។ ផ្ទះ និមួយៗត្រូវបានសាងសង់ឡើងដោយប្រើតែសម្ភារៈដែលមានគុណភាពល្អបំផុត ក្នុងគោលដៅមួយគឺចង់បានអោយឱ្យមានការប្រើប្រាស់បានយូរអង្វែង និងតកូនតចៅ។

ផ្ទះអា ជីវកម្ម ក្នុងតម្លៃដ៏ល្អនេះ គឺជាការ ផ្តល់ជូនយ៉ាងពិសេស សម្រាប់ក្រុមគ្រួសារតូចធំដែលចង់បានការរស់នៅក្នុងសហគមន៍ បុរី ឡាក់ឃី វ័ន គម្រោង 217 ឲ្យប្រកបដោយលាភសំណាង។

លោក លី លឹមស្រ៊ុន នាយកគ្រប់គ្រងគម្រោង បុរី ឡាក់ឃី វ័ន បានមានប្រសាសន៍ថា៖ ការផ្លាស់ប្តូររូបរាងថ្មី គឺ មានការ ចាប់ អារម្មណ៍យ៉ាងខ្លាំងពីមហាជនជាច្រើនហើយ ស្របពេលគ្នានេះដែរ ក្រុមការងារសាងសង់របស់ បុរី ឡាក់ឃី វ័ន គម្រោង 217 ក៏បានអនុវត្តបញ្ចប់ការសាងសង់ផ្ទះគំរូអាជីវកម្ម ដូចដែលយើងបានបញ្ជាក់ជាសក្ខីភាពតាមរយៈ កម្មវិធីបើក សម្ពោធ ផ្ទះ គំរូ ពិត និងទិញ ផ្ទះ បានមាស 10តម្លឹង ដែលផ្តល់ជូនលាភសំណាងជាច្រើនសន្ធឹកសន្ធាប់នាថ្ងៃនេះ។

នៅក្នុងថ្ងៃកម្មវិធីនេះ បុរី ឡាក់ឃី វ័ន គម្រោង 217 ទទួលបានភ្ញៀវទិញ និងកក់ផ្ទះយ៉ាងច្រើន ដែលនេះជាមោទនភាពមួយដែលធ្វើឲ្យ បុរី ឡាក់ឃី វ័ន មានភាពជឿជាក់ក្នុងការបន្តគុណភាពរបស់ខ្លួន និងពង្រឹងបន្ថែមឲ្យកាន់ល្អឡើងមួយកំរិតទៀត។

គួរបញ្ជាក់ផងដែរថា គម្រោង 217 គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់ បុរី ឡាក់ឃី វ័ន ដែលតែងតែទទួលបានការគាំទ្រ និងជឿជាក់រៀងមកលើស្នាដៃ ក៏ដូចជាគុណភាពសំណង់ដែលជឿទុកចិត្ត។ នេះក៏ជាការចូលរួមចំណែកក្នុងការបង្កើតឲ្យមានលំនៅដ្ឋានរីកដុះដាលប្រកបដោយគុណភាព នៅលើទឹកដីនៃភាគខាងត្បូងនៃរាជធានីភ្នំពេញ។

ក្លាយ ជា ម្ចាស់ ផ្ទះ ដំបូងគេ ឥឡូវ នេះ សូមទំនាក់ទំនងមកកាន់លេខ៖ 098 225 323 / 089 323 523

អត្ថបទ៖ ពាណិជ្ជកម្ម