ផ្តើមពីទុន​​១៣០ដុល្លារ​ស្ត្រី​ម្នាក់​អាច​បង្កើតទ្រព្យបានរាប់សិប​ម៉ឺន​ដុល្លារ​ក្នុង​ដៃ

កម្សាន្ត

ភ្នំពេញ៖ កញ្ញា​ឯក​ធម្មជាតិ​​​ឆ្នាំ ២០១៧ស្រី​ស្អាត ទេព ម៉ាយ៉ាដែល​ល្បី​មាន​មុខ​មាត់​ស្រដៀង​​នឹង​ជំទាវ​ ស្រី​តូច ចំណាន បច្ចុប្បន្ន​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​តែ​​រស់នៅ​យ៉ាង​មាន​ក្ដី​សុខ ​បន្ទាប់​ពី​រៀបការ ជា​មួយ​ស្វាមី ​ដែល​មាន​ងារ​ជា​ឯកឧត្ដម​មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាង​ត្រូវ​បាន​គេ​ដឹង​ថា មាន​ជំនួញ​ក្នុង​ដៃ​​យ៉ាង​តិច​៣​ក្រុមហ៊ុន ហើយ​អ្វី​ដែល​ជាការ​កោតសរសើរ​នោះ ស្ត្រីរូបស្រស់សោភា​ពូកែ​​ខាង​រក​ស៊ី​​រូប​នេះ ផ្ដើម​​ពីដើមទុន​ត្រឹម​តែ​​១៣០ ដុល្លារ ប៉ុណ្ណោះ តស៊ូ​ព្យាយាម​អាច​បង្កើត​ទុន​​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ។

ជា​កូន​ស្រី​ច្បង​ក្នុង​ចំណោម​បង​ប្អូន​បង្កើត២នាក់ ទេព ម៉ាយ៉ា គឺ​ជា​ក្មេង​​ស្រី​ម្នាក់ ដែល​មាន​ការ​តស៊ូ​តាំង​ពី​ដឹង​ក្ដី ត្បិត​​នាង​​​​កើត​ក្នុងត្រកូល​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​មួយ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឪពុក​បាន​ស្លាប់​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ទោះបី​ជា​គ្រួសារ មិន​មាន​ជីវភាព​ប្រសើរ ដោយ​យល់​ឃើញ​ថា ចំណេះ​វិជ្ជា គឺ​ជា​រឿង​សំខាន់ ទេព ម៉ាយ៉ា បាន​ព្យាយាម​សិក្សា រហូត​ដល់​​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រច្បាប់។ ទន្ទឹម​នឹង​គ្នា​នោះ​ដែរ នាង​ក៏​បាន​ចូល​រៀន​នៅ​​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយសារ​តែ​ស្រលាញ់​សិល្បៈ​តាំង​ពី​កំណើត។

នៅ​ឆ្នាំ ២០១៧​ នាង​បាន​ប្រឡង​ជាប់​ជាកញ្ញា​ឯក​ធម្មជាតិ ហើយ​បន្ទាប់មក ​ក៏​ចាប់​​ផ្ដើម​មហាជន​ស្គាល់​ជា​បន្ត​បន្ទាប់ ដោយ​សារតែ​មាន​​មុខ​មាត់​ស្រដៀង​នឹង​ជំទាវ​ ស្រី​តូច ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង។ ក្រោយ​ពី​ជាប់​ជា​កញ្ញា​ឯក​ធម្មជាតិ ការងារ​សិល្បៈ​របស់​នាង ហាក់​មិន​សូវ​ជា​មាន​ច្រើន​ឡើយ ភាគ​ច្រើនបាន​ត្រឹម​តែ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​​ និងសំអាងការ​ប៉ុណ្ណោះ។ ប៉ុន្តែ​ទោះយ៉ាងណា ស្រី​ស្អាត​រូប​នេះ បែរ​ជាល្បី​ខាង​រក​ស៊ីទៅ​វិញ។

ការ​រក​ស៊ី​របស់​នាង ​​ផ្តោតសំខាន់លើ​មុខ​ជំនួញគ្រឿង​សាឡន ដោយ​ផ្តើមពីដើម​ទុន​ដំបូង​របស់​នាង មាន​ត្រឹម​តែ​១៣០ ដុល្លារ​ប៉ុណ្ណោះ។ ដោយ​នៅ​ក្មេង​ខ្ចី ទេព ម៉ាយ៉ា ប្រាប់​ថា ការ​ចេញ​រក​ស៊ី​ដំបូង បាន​ប្រឈម​នឹង​បញ្ហា​ច្រើន​ណាស់ ដួចជា ខ្វះ​​ទុន ការ​ជួយ​ជ្រោមជ្រែង​ពីគ្រួសារ​ជា​ដើម។

” ​ខ្ញុំ​ដួល​មិន​ក្រោម​១០ ដង​ឡើយ ព្រោះ​យើង​ខ្វះ​ដើមទុន ខ្វះ​អ្នក​ជួយ​ជ្រោមជ្រែង តែ​ខ្ញុំ​​នៅ​តែ​តស៊ូ ដោយប្រាប់ខ្លួនឯងថា ត្រូវ​តែ​រឹង​មាំ ធ្វើ​ការ​ផង​រក​ស៊ី​ផង ” ។ នេះជាការបញ្ជាក់របស់ទេព ម៉ាយ៉ា។

អ្នកនាង ទេព ម៉ាយ៉ា ចាប់​ផ្ដើម​រីក​ចម្រើន​នៅ​ពេល​ដែល​ស្គាល់​ស្វាមី​របស់​នាង ដែល​ដំបូង​ឡើយ ស្វាមី​​មិន​ទាន់ទទួល​ងារ​ជា​ឯកឧត្ដម​នៅ​ឡើយ​។ ពួក​គេ​បាន​​ចេញ​មុខ​រក​ស៊ី​ជា​មួយ​គ្នា ដោយ​បើក​ហាង​សាឡន​​មួយ។ រយៈ​ពេល​៣ឆ្នាំ​ក្រោយ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ច្បាស់ ពួក​​គេ​ក៏​សម្រេច​ចិត្ត​ចូល​រោង​ការ​ជា​មួយ ស្រប​ពេល​ដែល​ស្វាមី​លោក ​បុត្រ រំដួល​រង្សី ទើប​តែ​ទទួល​ងារជា​ឯកឧត្ដម បម្រើ​ការ​នៅស្ថាប័ន​​ធំមួយ។

ក្រោម​ការ​តស៊ូ ព្យាយាម​ហើយ​មាន​ស្វាមី​ល្អ​ផង​​នោះ បច្ចុប្បន្ន​ ទេព ម៉ាយ៉ា មាន​ក្រុមហ៊ុន​ក្នុង​ដៃ​យ៉ាង​តិច​៣ ក្នុង​នោះ​មានដូចជា ​ទី១/​ក្រុមហ៊ុន​ប្រេន​ គ្រឿងសម្អាង ទី/២ ក្រុមហ៊ុន មេឌា​ផលិត​កុន និងទី/​៣ ក្រុមហ៊ុន​អចលនទ្រព្យជា​មួយ​ដៃគូ ផ្ដោត​លើ​ផ្ទះ​ល្វែង​នឹង​ដី​ឡូតិ៍​ជា​ដើម ដែល​បច្ចុប្បន្ន​នាង​កំពុង​តែ​មមាញឹក​​ជា​ខ្លាំង​លើ មុខ​ជំនួញ​ទាំង​នោះ៕

2.3K Shares