ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អង្ករ ថវិកា និងសំលៀកបំពាក់ ជូនសាលាខណ្ឌពោធិ៍សែនជ័យ

ជុំវិញ​ឧកញ៉ា


អង្ករចំនួន១០តោន សំលៀកបំពាក់សន្តិសុខខណ្ឌចំនួន៥៥កំប្លេ និងថវិកាចំនួន​២០​លាន​រៀល ជាអំណោយរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប បានផ្តល់ជូនសាលាខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដើម្បីរួមចំណែកប្រើប្រាស់ ក្នុងកិច្ចការមនុស្សធ៌មជួយជនរងគ្រោះក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប បានផ្តល់អំណោយជូនសាលាខណ្ឌពោធិ៍សែនជ័យ គឺច្រើនលើកមកហើយ ចាប់តាំងពីក្រុមហ៊ុនមួយនេះ បានបោះទុនវិនិយោគ ជាសំណង់ផ្ទះល្វែងបុរីឡេងណាវ៉ាត្រា ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ គឺតែងតែជួយឧបត្តម្ភគាំទ្រគ្រប់រូបភាពដល់សាលាខណ្ឌ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ និងជួយដល់ជនក្រីក្រក្នុងមូលដ្ឋាន ពិសេសក្នុងចន្លោះពេល នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលគ្រួសារប្រជាពលរដ្ឋមួយចំនួន បាត់បង់ការងារ និងរកចំណូលមិនបានប៉ះពាល់ដល់ជីវភាពប្រជាំថ្ងៃ។

ក្នុងនាមគណៈអភិបាលខណ្ឌ លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបាននាំយកអំណោយទាំងអស់នេះ មកជូនសាលាខណ្ឌ ដែលតាមរយៈអំណោយទាំងនេះ ខណ្ឌនឹងមានលទ្ធភាពមួយកំរិតទៀត ក្នុងការចាត់ចែងជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាត។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា ក្នុងនាមជាអភិបាលខណ្ឌ សូមស្វាគមន៍ជានិច្ច ចំពោះពាណិជ្ជករ អាជីវករ និងអ្នករកស៊ីទាំងអស់ទាំងជនជាតិខ្មែរ និងបរទេស ដែលមានបំណងមកបណ្តាក់ទុន នៅក្នុងខណ្ឌ និងជួយសម្រួលគ្រប់លទ្ធភាពនូវឯកសារពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យការរកស៊ីរបស់បងប្អូន បានប្រព្រឹទ្ធទៅដោយរលូន និងស្របតាមផ្លូវច្បាប់របស់រដ្ឋនៃប្រទេសកម្ពុជា។

លោកអភិបាលខណ្ឌសន្យាថា នឹងប្រើប្រាស់អំណោយទាំងនេះឱ្យចំគោលដៅ ពិសេស​ចែក​ជូន​ប្រជាពលរដ្ឋដោយផ្ទាល់ដៃ មិនឱ្យម្ចាស់អំណោយខកបំណងឡើយ៕

294 Shares