ដើម​ឈើ​ប្រណិតៗ​ជា​ច្រើន​ដើម ត្រូវ​បាន​ម៉ុង ឫទ្ធី ប្រគល់​ជូន​ឯកឧត្ដម​ឃួន ស្រេង ដើម្បី​ដាំ​តាម​ដង​ផ្លូវ ក្នុង​រាជធានី​ភ្នំពេញ

ជុំវិញ​ឧកញ៉ា

ក្នុង​ឱកាស​ដែល ស្រេង​អភិបាល​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​នាំ​ភរិយា​ កូនៗ​​ព្រមទាំង​សាច់សាលោហិត​​មក​ទស្សនា​តំបន់​កសិ​ទេសចរណ៍​ម៉ុង​ ឫទ្ធិ​សែន​ជ័យ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ព្រម​ទាំង​លោក​ជំទាវ បាន​​អញ្ជើញ​មក​ទទួល​ឯកឧត្ដម ​អភិបាល​គណៈ​អភិបាល​រាជធានី​ដោយ​ភាព​កក់ក្ដៅ​បំផុត ។ ក្នុង​នោះ​ដែរ លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​លើក​ឡើង​ថា ដោយ​យល់​ឃើញ​ថា លោក​ទាំង​ពីរ​ជា​អ្នក​ស្រលាញ់​​ព្រៃ​ឈើ​​ដូច​គ្នា ដូច​នេះ លោក​ឧកញ៉ា នឹង​ជូន​ដើម​ឈើ​ប្រណិតៗ​ជា​ច្រើន​ដើម ដើម្បី​ដាំ​តាម​ដង​ផ្លូវ ក្នុង​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើមឈើ​ប្រណិតៗ​ទាំង​នោះ​រូម​មាន កកោះ​ ផ្ចឹក​ ផ្ចឹក​រាំង​ ពង្រ​ កន្ទួតព្រៃ​ រការដែក​ ឈើ​ក្រម​​ ព្រម​ទាំង​ដើម​ឈើ​ផ្សេងៗទៀត។ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាន​សរសេរ​លើ​ផេក​ផ្លូវ​ការ​​របស់​លោក​បែប​នេះ​ថា (ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២១​ ខែ មិថុនា​ ឆ្នាំ​២០២០ឯកឧត្ដម​ឃួន​ ស្រេង​អភិបាល​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​នាំ​ភរិយា​ កូនៗ​ព្រម​ទាំង​សាច់​សារ​លោហិត​មក​ទស្សនា​តំបន់​កសិ​ទេសចរណ៍​ម៉ុង​ ឫទ្ធិ​សែនជ័យ​ ដោយសារតែ​យើង​មាន​ឆន្ទះ​ស្រឡាញ់​ព្រៃ​ឈើ​ដូចគ្នា​ ខ្ញុំ​បាន​យល់​ព្រម​អោយ​សាលារាជធានី​ភ្នំពេញ​បញ្ជូន​អ្នក​ជំនាញ​បច្ចេកទេស​មក​ គាស់​ដើម​ឈើ​នៅ​ក្នុង​តំបន់​កសិ​ទេសចរណ៍​ម៉ុង​ ឫទ្ធិ​សែនជ័យ​សម្រាប់​យកទៅដាំ​នៅក្នុង​រាជធានី​ភ្នំពេញ​ រួម​មាន​ដើម​កកោះ​ ផ្ចឹក​ ផ្ចឹក​រាំង​ ពង្រ​ កន្ទួតព្រៃ​ រការដែក​ ឈើ​ក្រម​​ ព្រមទាំង​ដើម​ឈើ​ផ្សេងៗទៀត​ដែល​សាលា​រាជធានី​ភ្នំពេញ​មាន​តម្រូវ​ការ​ ដោយមិនគឹតថ្លៃ​ Free)