ដំណឹង​ល្អ កម្ពុជា នឹងទទួលបានម៉ាស៊ីនសម្លាប់មេរោគកូរ៉ូណា ឆាប់

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសកូរ៉េរកឃើញម៉ាស៊ីនដំបូងដែលមានសមត្ថភាពសម្លាប់មេរោគកូរ៉ូណានៅក្នុងខ្យល់ និង​បាន​ប្រើប្រាស់​ជាច្រើនកន្លែងក្នុងប្រទេសកូរ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ផេក​ផ្លូវ​ការ​របស់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ​បាន​ឲ្យ​ដឹង​ថា ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​និង​សហការី នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នេះ បាន​អញ្ជើញ​បំពេញ​ទស្សនៈ​កិច្ច​នៅរោងចក្រផលិតម៉ាស៊ីនបំលែងសម្ពាធ និង​បន្សុទ្ធខ្យល់​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​ឆ្លងតាមខ្យល់ និងសម្លាប់មេរោគ ដូចជាកូវីដ19 ជាដើម ដែលវិស័យឧស្សាហកម្មកូរ៉េបានស្រាវជ្រាវ​រក​ឃើញ​មុនគេ របស់ក្រុមហ៊ុន Personal &People Group ដែលជាក្រុមហ៊ុនធំជាងគេ​នៅប្រទេសកូរ៉េ​បាន​ស្រាវជ្រាវ និងផលិតម៉ាស៊ីននេះ។

ក្នុង​នោះ​ដែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ក៏​បាន​ថ្លែងអំណរគុណ​ដល់លោក​ប្រធាន​ក្រុម​ហ៊ុន​ដែល​បានផ្ដល់ម៉ាស៊ីនមួយចំនួនដល់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​ស្ថានទូត​។