ស្តែងៗ​ឈុត​១នេះ ស្រីអូន ហ៊ាន​លេប​ដង្កូវ​ទាំង​រស់

កម្សាន្ត

បន្ទាប់ពីថតនៅក្រុងបាត់ដំបងអស់រយៈ៣សប្តាហ៍ ឃើញមានបែកធ្លាយរូបសម្តែង របស់​គាត់​ជា​មួយ​សត្វ ​ដង្កូវ​យ៉ាងស្តែង សឹងមិនគួរឱ្យជឿ។«ទោះបីជានេះជាលើកទី១ សម្រាប់ នាងខ្ញុំ​ក្នុង​ការសម្តែង​ឈុត​ដ៏ព្រឺព្រួចបែបនេះ នាងខ្ញុំក៏ហ៊ានធ្វើដែរ។ នាងខ្ញុំជឿថា ស្នាដៃល្អទាល់​តែ​មាន​ការ​លះ​បង់​ខ្លះ។ ដូច្នេះ​ សង្ឃឹមថាទស្សនិកជន នឹងអាចពេញចិត្តការសម្តែង ​របស់​នាង​ខ្ញុំ​ផ្ទាល់ ក៏​ដូច​តារា​សម្តែង​ផ្សេងៗ​ទៀត»​នេះបើតាមចំណាប់អារម្មណ៍ផ្ទាល់ របស់​អ្នក​នាង​​ស្រី​អូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



បើ​លោក​អ្នកចង់ដឹងថាដំណើរការថតនៅបាត់ដំបងប្រព្រឹត្តទៅយ៉ាងណានោះ អាចទស្សនា​រូប​ភាព​ក្រៅ​ឆាកមួយចំនួនទៀត។ គ្រាន់តែឃើញ ក៏យើងដឹងថាក្រុមការងារ និងតួសម្តែង សុទ្ធ​តែ​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព តាម​បែបស្តង់ដារ​ដែរ។



សូម​បញ្ជាក់ថាខ្សែភាពយន្តរន្ធត់ខ្នាតធំនេះ នឹងបញ្ចប់ការថតរបស់ខ្លួន នៅរាជ​ធានី​ភ្នំ​ពេញ​​​នៅ​ពាក់​កណ្ដាល​ខែ​សីហាយើងនេះ។ ទោះបីមានការយឺតយ៉ាវក្នុងការថតខ្លះ ក្រុមហ៊ុន​«ដេនស៊ីងរ៉េន» ​ដែល ចែក​ចាយ​រឿង «កម្ម» បញ្ជាក់ ថានៅអាចចាក់បញ្ចាំងនៅដើមឆ្នាំ២០២១​ដូច​គ្រោង​ទុក បន្ទាប់​ពីដំណើរការកាត់ត និង បច្ចេកទេសCGIចប់សព្វគ្រប់។