ព្រាប សុវត្ថិ នឹង​ចុះ​កុង​ត្រា​​ថ្មី​ជា​​មួយ​ឧកញ៉ា​ឡេង ណាវ៉ាត្រា​ស្អែក​នេះ​ហើយ ចុះ​កូន​ទាំង​៣​របស់​គាត់?

កម្សាន្ត ជុំវិញ​ឧកញ៉ា

កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ បាន​ផ្លាស់​ទៅ​កាន់​ផលិតកម្មថ្មី​ហើយ គឺផ​លិតកម្ម Galaxy Navatra របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ពិធី​ចុះ​ហត្ថលេខា ​នឹង​ត្រូវ​ធ្វើ​នៅ​​ល្ងាច​ថ្ងៃ​ទី២៥ ខែ សីហា ឆ្នាំ ២០២០​នេះ ក្រោម​វត្តមាន​អ្នក​សារព័ត៌មាន ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ជា​ច្រើន​រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក យឹម តាស្រង់ នាយកចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatraកំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ នឹង​ចុះ​កុងត្រា​ជា​មួយ​ផលិតកម្ម​​ជា​ជំហាន​ដំបូង​រយៈពេល៥ឆ្នាំ ។ នៅ​មិន​ទាន់​ដឹង​ថា កូន​​ទាំង​៣ របស់​កំពូល​តារា​ចម្រៀងនឹង​ទៅចូល​មក​ជា​មួយ​ឪពុក​ឬ​យ៉ាង​ណា​នោះ​ឡើយ យើង​នឹង​លំអិត​ព័ត៌មាន​នេះ​នៅ​ថ្ងៃ​ស្អែក​បន្ត​ទៀត។​