មិន​មែន​ម្នាក់​ទេ! អ្នក​ភូមិ​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រ មាន​រហូត​៦​នាក់​រងគ្រោះ​ក្នុង​ហេតុការណ៍​​…

ជុំវិញ​ឧកញ៉ា ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​អស់​ដែល​ទទួល​រង​គ្រោះ​ក្នុង​ហេតុការណ៍​​បាក់​អាគារ​៧​ជាន់​នៅ​កំពង់សោម មាន​អ្នក​​​​​ភូមិ លោក ឧកញ៉ា ឡេង ណាវ៉ាត្រ រហូត​ដល់​ទៅ​៦នាក់ ដោយ​គិត​​មក​ដល់​ម៉ោង​នេះ​នៅ មិន​ទាន់​កាយ​រក​ឃើញ​នៅ​ឡើយ។ ពួក​គេ​ទាំង​៦នាក់​​​មាន​ឈ្មោះ ១/ស៊ឹម មន,២/ភួន ផាន់ណា,3/ឆេង ចន្ថា,4/ឆុន ធាន,៥/ សយ ៦/ ម៉ៅ ដោយ​ពួក​គេ​ទើប​ដែល​ចូល​ទៅ​ស្នាក់​នៅ​ទី​នោះ ក្នុង​យប់​កើត​ហេតុ​ដើម្បី ព្រឹក​ឡើង​ធ្វើ​ការ ហើយ​ក៏​ជួប​គ្រោះ​ថ្នាក់​បែប​នេះ​តែ​ម្ដង។ តាម​ប្រភព​ព័ត៌មាន​ជាង​ការ៉ូ​ដែល ចូល​ទៅ​ស្នាក់​នោះ​មាន​រហូត​ដល់​ទៅ​១២​នាក់ ក្នុង​នោះ មាន​អ្នក​ភូមិ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា៦នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


តាម​ការ​បញ្ជាក់​ពី​លោក ឡេង ប្រុស បង​បង្កើត លោក ឧកញ៉ា ឡេង ណាវ៉ត្រា គិត​មក​ដល់​ម៉ោង​នេះ នៅ​មិន​ទាន់​រក​ឃើញ ជន​រង​គ្រោះ​ទាំង​៦នាក់​ដែល​បាន​រៀបរាប់​ឈ្មោះ​ខាង​លើ​ឡើយ។ ទទឹម​គ្នា​នោះ​ដែរ ឧកញ៉ា ឡេង ណាវ៉ាត្រ មិន​ដាច់​ចិត្ត​ឡើយ ដោយ​លោក​បាន ឧបត្ថម្ភ​ជា​ប្រាក់8លាន​រៀល ដល់​ក្រុម​គ្រួសារ​ជន​រង​​គ្រោះ​ទាំង​អស់​ ដើម្បី​ហូប​ចុក និង សោហ៊ុយ​ធ្វើ​ដំណើរ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​​គ្រោះ​ថ្នាក់​ដែល​ធ្វើ​ឲ្យ​ផ្អើល​ដល់​សារព័ត៌មាន​ពិភពលោក​ល្បីៗ ចេញ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​នោះ​ប្រមុខ រាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា ន ទៅ​បី​ជា សម្ដេច​បាន​ចេញដំណើរ​មកចូលរួមប្រជុំកំ​ពូល​អាស៊ាននៅប្រទេសថៃ ក្ដី​សម្ដេច​បាន​​បញ្ជា​មន្ត្រី​សង្គ្រោះ​និង តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត ជា​មួយ​គ្នា​​នោះ​ដើម្បីចូលរួមមរណៈទុក្ខនិងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាម



រាជរដ្ឋាភិបាល សម្ដេច បាន​សម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារ​អ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសឹបលានរៀល)ឬ១ម៉ឺ​ដុល្លា(10.000$)។
សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥត
គិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។

តាម​ប្រភព​ពី លោក ហ៊ុយ ប៉ុនឡេង អ្នក​រាយការណ៍ព័ត៌មាន​PNN ដែល​ប្រចាំការ​នៅ​កន្លែង​កើតហេតុ គិត​មកទល់ម៉ោង​១១ ព្រឹកនេះ​ចំនួន​មានអ្នករបួសប្រមាណ ២៤នាក់ និងស្លាប់ ១៧នាក់ ហើយដំណើរការសង្គ្រោះអាយុជីវិតពលរដ្ឋគឺកំពុងធ្វើបន្ត។

























ប្រភព រូប​ថត៖ Ja Dance