លោកឧកញ៉ា ឌួង ឆាយ ចុះចែកអំណោយជូនបងប្អូនរងគ្រោះទឹកជំនន់ចំនួន ១២០០គ្រួសារ នៅខេត្តពោធិ៍សាត់

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ឌួង ឆាយ អញ្ចើញចុះចែក អំណោយ ជូនបងប្អូន ដែលរងគ្រោះជំនន់ទឹកភ្លៀង ចំនួន ១២០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួល បាន អង្ករ ១បេ មី ១កេះ ទឹកត្រី ១យួរ ទឹក ស៊ីអ៊ីវ ១យួរ និងថវិកា ១មុឺនរៀល នៅភូមិចំនួន ៣ គឺភូមិ ពោធិ៍តាគួយ សង្កាត់ លលកស ក្រុង ពោធិ៍សាត់ ចំនួន ៣៨០គ្រួសារ ភូមិ កោះ សង្កាត់ លលកស ក្រុង ពោធិ៍សាត់ ចំនួន ៣៤០ គ្រួសារ និងភូមិ លលកស សង្កាត់ លលកស ក្រុង ពោធិ៍សាត់ ចំនួន ៥០០គ្រួសារ ដែលជាថវិការបស់បង ប្អូនចូលរួមជាមួយ នឹង ការរៃអង្គាស របស់ឧកញ៉ា។ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៏សាត់ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ចំពោះវត្តមានលោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ព្រមទាំងក្រុមការផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបានថ្លែងថា៖ “សូមជួយ SHARE! នេះគឺជាពេលដែលយើងត្រូវសាមគ្គីរួមរួបគ្នាដើម្បីជួយពូមីងបងប្អូនយើងក្នុងស្មារតីអ្នកជាតិនិយមដែលស្នេហាជាតិ និងប្រជាជាតិ។ ព្រះអង្គ គូ សុភាព លោកនឹងអញ្ជើញជាធីបតីតំណាងអោយយើងទាំងអស់គ្នាដើម្បីចុះចែកអំណោយជំនួយរបស់ពូមីងបងប្អូនទាំងអស់គ្នា ពិតជាមហាកិត្តិយសណាស់សំរាប់រូបខ្ញុំបាទ”។

សូមបញ្ជាក់ថា បើបងប្អូនមានសទ្ធាចង់ចូលរួមអាចទំនាក់ទំនងនិងបរិច្ចាគតាមគណនីដូចខាងក្រោម៖
#ខ្មែរជួយខ្មែរ #សង្គមដែលគួរអោយរស់នៅគឺចាប់ផ្តើមពីយើងទាំងអស់គ្នាក្នុងន័យមនុស្សធម៍

ABA 001660000 Duong Chay 015688668

ផែនការ 20,000$ ប្រមូលបាន 45,165$។