លោក​ឧកញ៉ា សុក រ៉ាដូ​នាំ​ឲ្យ​​អំណោយ​ជា​ច្រើន​ជូន​​អភិបាល​​ខេត្ត​​​ស្វាយ​​រៀង​​សម្រាប់​ការងារ​មនុស្សធម៌

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ លោក ឧកញ៉ា សុក រ៉ាដូ​អនុប្រធាន​ស​ភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសហការី បាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា អង្ករ ៥​តោន​ មី​ខ្លាឃ្មុំ៥០កេះ តង់១០០តង់ សាប៊ូលាងចាន៤៣២ដប និងថវិកាចំនួន ៤លានរៀល ទៅប្រគល់ជូនឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងសម្រាប់ការងារមនុស្សធម៌ និងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានថ្លែងនូវការអគុណចំពោះប្រធានសភាពាណិជ្ជកម្មខេត្ត និងសហការី ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាជាបន្តបន្ទាប់ដល់រដ្ឋបាលខេត្ត ទាំងនេះជាកាយវិការប្រកបដោយទឹកចិត្តសប្បុរសធម៌តាមរយៈរដ្ឋបាលខេត្តនាពេលនេះ ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារគ្រោះធម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាកក្នុងបរិបទ នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង៕

ដោយលែកនារសៀលថ្ងៃដដែលនេះដែលនៅលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តស្វាយរៀងក៏មានរៀបចំពិធីប្រកាសជាផ្លូវការ កិច្ចសហការ ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទ្ទេសក៏វិនិយោគខេត្តស្វាយរៀង ក្រោមអធិបីភាពលោក​ឧកញ៉ា សុក រ៉ាដូ និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ក្នុងនោះដែរក៏មានការចូលរួមពីសមាជិក សមាជិកាផង​ដែរ​។



លោកឧកញ៉ាមានប្រសាសន៍ថា ចំពោះផែនការសកម្មភាពសភាពាណិជ្ជកម្មខេត្ត២០២០-២០២២នេះជាទិសដៅការងារដ៏សំខាន់មួយដែលជួយអោយសភាពាណិជ្ជកម្មទូទាំងប្រទេសអាចភ្ជាប់ទំនាក់ទំនងរកទទួលទានជាមួយគ្នា ជាពិសេសការបោះផ្សាយសៀវភៅមគ្គុទ្ទេសក៏វីនិយោគខេត្តនេះនឹងធ្វើអោយអ្នកវិនិយោគជាតិ និងអន្តរជាតិស្គាល់ពីសក្កដានុពលខេត្តនិមួយៗកាន់តែច្បាស់ជាប្រយោជន៍ដល់សមាជិក សមាជិកាក្នុងការចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា ឆ្លៀតក្នុងឱកាសនេះតាមរយៈឯកឧត្តមអគ្គនាយកលោកឧកញ៉ាសូមគោរពថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់សភាពាណិជ្ជកម្មខេត្តទូទាំងប្រទេស ។

ឯកឧត្តមឧកញ៉ាអគ្គនាយកក៏បានផ្ដាំផ្ញើរដល់សមាជិក សមាជិកា ទាំងអស់បន្តពង្រឹងសាមគ្គីភាព កិច្ចសហការល្អដើម្បីភាពរីកចម្រើនទាំងអស់គ្នា ។ ក្នុងឱកាសនោះដែរឯកឧត្តមឧកញ៉ា ក៏បានជូនបាច់ផ្កាអបអរសាទរលោកឧកញ៉ាប្រធានដែលទើបទទួលបានគោរមងារជាឧកញ៉ា ពីព្រះមហាក្សត្រ ។

អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មកម្ពុជា