ថវិកា ១៥០ លាន​ដុល្លារ ត្រៀម​​យក​ទៅ​ជួសជុល​ហេដ្ឋារចសម្ព័ន្ធ​ឡើង​វិញ ក្រោយ​ទឹកស្រក​ភ្លាម

សង្គម​និង​សេដ្ឋកិច្ច

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​រដ្ឋ​មន្ត្រី ៤​រូប ប្រើ​ប្រាស់​កញ្ចប់​ថវិកា​យកទៅ​ស្តារ​និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ ក្រោយពេល​ទឹក​ស្រក​ភ្លាម​ដោយ​មិន​ត្រូ​វ​បង្អែបង្អន់​សិក្សា​យូរ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច​បាន​ប្រាប់​រដ្ឋមន្រ្តី​ទាំង​ ៤ រូប មាន​ឯកឧត្តម​ស៊ុន ចាន់​ថុល រដ្ឋមន្រ្តី​ក្រសួងសាធារណៈការ មាន​ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម​អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី​ក្រសួងអភិវឌ្ឍជនបទ ឯកឧត្តម​លឹម គានហោ រដ្ឋមន្រ្តី​ក្រសួងធនធានទឹក និងឧត្តុនិយម និង​ឯកឧត្តម​ វេង​ សាខុន រដ្ឋមន្រ្តី​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវ​ចាត់​កម្លាំង​ចុះ​ជួសជុល​ផ្លូវ ស្ពាន និង​ទំនប់ទឹក ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​។

​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍ណែនាំ​ថា ​សភាពការណ៍​មិនធម្មតា ត្រូវមាន​នីតិវិធី​ដោះស្រាយ​មិនធម្មតា​ដែរ មិនត្រូវ​រង់ចាំ​មន្ត្រី​ចុះ​ពិនិត្យ វាយតម្លៃ​អ្វី​នោះទេ គឺ​ត្រូវ​ចាត់​មន្ត្រី​ជំនាញ ចុះ​ជួសជុល​ផ្លូវ ស្ពាន ដែល​ខូច​ដោយ​ទឹកជំនន់​នោះភ្លាមៗ​ឡើងវិញ​។

សម្តេច​ថា ​​មាន​ថវិកា​ត្រៀម​បម្រុង ១៥០​លាន​ដុល្លារ ចឹង​​កុំ​ឲ្យ​ប្រជាពលរដ្ឋ​លំបាក​ពេល​ទឹក​ជំនន់​ផង និង​ពេលទឹកស្រកហើយ​ផង ​ត្រូវ​ការចាយ​ថវិកា​ប៉ុន្មាន ត្រូវ​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច មាន​ខ្ទង់​ថវិកាបម្រុង​ដើម្បី​ដោះស្រាយ​ក្នុង​គ្រា​អាសន្ន៕ ​