សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ថ្លែង​អំណរ​គុណ ដល់​ឧកញ៉ា យូ សាម៉េត ដែល​បាន​ឧបត្ថម្ភ ជំនួយ​ដល់​ កាក​បាទ​ក្រហម​កម្ពុជា

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់​ពី​បាន​ឧបត្ថម្ភ ជំនួយ​ដល់​ កាក​បាទ​ក្រហម​កម្ពុជា នៅ​ថវិកា ១០០០ ដុល្លារ​ អង្ករ​២០តោន មី​១០០កេស​តូច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បាន​​ចេញ​ប័ណ្ណ​ថ្លែងអំណរគុណ ដល់​​ឯកឧត្ដម បណ្ឌិត ឧកញ៉ា យូ សាម៉េត និង​លោក​ជំទាវ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ក្រៅ​ពី​ការ​ថ្លែងអំណរគុណ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏​បាន​ជូន​ពរ ដល់​​ឯកឧត្ដម បណ្ឌិត ឧកញ៉ា យូ សាម៉េត និង​លោក​ជំទាវ ​បាន​​ក្រប​ដោយ​ប្រសិទ្ធពរ​បវរ​សួស្ដី​មហា​ប្រសើរ នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ​កុំបីឃ្លៀងឃ្លាត​​ឡើយ។

​ងាក​មក​លើ​Facebook​ផ្លូវ​ការ​របស់​​ឯកឧត្ដម បណ្ឌិត​វិញ​បាន សរសេរ​រៀប​រាប់​បែប​នេះ​ថា”នេះ​ជា​​ទឹក​ចិត្ត​សប្បុរសធម៌​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​បាទ​ជា​មួយ​លោក​ជំទាវ​របស់​ខ្ញុំ​និង​កូន​ៗ​ ជួយ​គ្នា​នៅ​ពេល​ប្រជាពលរដ្ឋ​មាន​បញ្ហា​គ្រោះ​ទឹក​ភ្លៀង​ជំនន់”៕