លោក ឃ្លាំង ហួត និយាយពីអ្នកខ្លះស្គាល់ ១៥ចំណុចជាក់ស្តែងកើតមានឡើងក្នុងសង្គមរាល់ថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

ជាប់ជាអភិបាលខណ្ឌជ្រោយចង្វារចំនួនពីរអណត្តិជាប់ៗគ្នា លោក ឃ្លាំង ហួត គឺជាមន្រ្តីម្នាក់ដ៏សកម្ម បើទោះបីជាប់រវល់ជាមួយការងារយ៉ាងណាក្តី ជានិច្ចកាលតែងតែបង្ហាញទស្សនៈជាច្រើនលើបណ្តាញសង្គម ដើម្បីផ្តល់ជាការលើកទឹកចិត្ត  និងភាពជាអ្នកដឹកនាំទៅដល់អ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាញូស៍ សូមលើកយក ១៥ចំណុចមកបង្ហាញ ដែលជាសារក្រើនរំលឹកចំពោះពាក្យ ” អ្នកខ្លះស្គាល់” ទុកជាការពិចារណា ដូចខាងក្រោម៖

១- អ្នកខ្លះស្គាល់បាន តែជាមិត្តមិនបាន

២- អ្នកខ្លះនិយាយបាន តែពិភាក្សាមិនបាន

៣- អ្នកខ្លះនិយាយលេងសើចបាន តែនិយាយយកជាការមិនបាន

៤- អ្នកខ្លះដើរលេងបាន តែពឹងពាក់មិនបាន

៥- អ្នកខ្លះអោយរបស់បាន តែអោយចិត្តមិនបាន

៦- អ្នកខ្លះធ្វើកូនចៅបាន តែធ្វើមេមិនបាន

៧- អ្នកខ្លះធ្វើមេបាន តែជាអ្នកដឹកនាំមិនបាន

៨- អ្នកខ្លះជាគូកំដរបាន តែជាគូជីវិតមិនបាន

៩- អ្នកខ្លះជាប្រុសបាន តែជាសុភាពបុរសមិនបាន

១០- អ្នកខ្លះរស់នៅជាមួយបាន តែជាម្ដាយរបស់កូនមិនបាន

១១- អ្នកខ្លះជាប្ដីបាន តែជាឪពុករបស់កូនមិនបាន

១២- អ្នកខ្លះនិយាយបាន តែធ្វើមិនបាន

១៣- អ្នកខ្លះគិតបាន តែធ្វើតាមគិតមិនបាន

១៤- អ្នកខ្លះធ្វើតាមបាន តែគិតខ្លួនឯងមិនបាន

១៥- អ្នកខ្លះធ្វើមិនបាន  តែអ្នកខ្លះមិនបានធ្វើ