ភ្នំ ស ជាតំបន់ទេសចរណ៍ ដ៏ល្បីល្បាញ ខណៈ មនុស្ស សម្រុក ទៅកម្សាន្ត យ៉ាង ច្រើនកុះករ

Uncategorized កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច

ក្នុងព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ កាលពី ថ្ងៃទី៣០-៣១ ខែ តុលា ឆ្នាំ ២០២០ មានប្រជាពលដ្ឋជាច្រើន បាននាំគ្នា មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ នៅភ្នំ ស ក្នុងស្រុក កំពង់ត្រាច ខេត្ត កំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភ្នំ ស កាលពីមុនធ្លាប់តែមានភាពស្ងប់ស្ងាត់ តែពេលនេះបែរជារីកមុខរីមាត់មានមនុស្សម្នាកកកុញ មកទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ ញញឹមស្រស់ ដើម្បីអរសារទរ រាជពិធីបុណ្យអុំទូកដែលជាបុណ្យប្រពៃណីជាតិខ្មែរ។ សង្កេតឃើញមានក្រុមអ្នកទេសចរក្នុងស្រុក និងក្រៅស្រុកនាំគ្នាមកទស្សនាកម្សាន្តដូចទឹកបាក់ទំនប់អីចឹង។ ព្រោះនៅ ភ្នំ ស មានពិធីសប្បាយៗជាច្រើន ដូចជាការប្រណាំងទូក ប្រណាំងសេះ ជាច្រើនគូ នៅមុខវត្តពោធិរាជលំពូ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

សូមទស្សនាទិដ្ឋភាពសប្បាយៗ!