ជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និង អភិបាលក្រុងប៉ោយប៉ែត ចែកអំណោយជូនជនរងគ្រោះដោយទឹកជំនន់ចំនួន៣៦០គ្រួសារ

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវឧកញ៉ាហេមចិត្តាមហាឧបាសិកា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងលោក គៀត ហ៊ុល អភិបាល នៃគណៈ អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងគណៈប្រតិភូអមដំណើរ និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត រងគ្រោះដោយសាទឹកជំនន់ ចំនួន ៣៦០គ្រួសារ ក្នុងវត្តនិមិត្តសុធីរាម ហៅវត្តកូនដំរ ស្ថិតនៅភូមិ និមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាញមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំព័រហ្វេសបុកមានឈ្មោះថា ម៉ៅ ម៉ាល័យ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នាងខ្ញុំ និងលោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត គណៈប្រតិភូអមដំណើរ ព្រមទាំងក្រុមការងារ ចៅសង្កាត់ ,កងកម្លាំង,មេភូមិ ,យុវជន ,ស ស យ ក ,បាននាំយកអំណោយ និងគ្រឿងឧបភោគចែកជូនគ្រួសារខ្វះខាត រងគ្រោះដោយសារទឹកជំនន់ ចំនួន ៣៦០ គ្រួសារ ស្ថិតនៅភូមិ និមិត្ត សង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ ។