ជាឱកាស​ចុងក្រោយ​ ពលរដ្ឋ​សម្រុក​ទៅ​លេង​ភូមិ​វប្បធម៌​ឡើង​​កកកុញ

សង្គម​និង​សេដ្ឋកិច្ច

ក្រោយ​បើក​ឲ្យ​ភ្ញៀវ​​ចូល​លេង ៤ ថ្ងៃ​នា​ឱកាស​បុណ្យអុំទូក ពលរដ្ឋ​ជា​ច្រើន​បាន​សម្រុក​ចូល​ទៅ​កម្សាន្តនៅភូមិ​វប្បធម៌​ឡើង​កកកុញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរការ​ជាង ១៧ ឆ្នាំ ហើយ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ ក្រុមហ៊ុនភូមិ​វប្បធម៌​បានប្រកាសបិទទ្វារ​ ហើយ​ថ្ងៃ​ឈប់​សម្រាក​អុំទូក ជា​ឱកាស​ចុងក្រោយ​ដែល​ក្រុមហ៊ុន​អនុញ្ញាតិ​ឲ្យ​ពលរដ្ឋ​បាន​ចូល​ទស្សនា​ មុន​បិទ​អាជីវកម្ម​ទាំង​ស្រុង​តែ​ម្តង។

ភូមិវប្បធម៌បានបង្កើតឡើងនៅឆ្នាំ២០០៣ ស្ថិត​នៅ​តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទីរួមខេត្តសៀមរាប។ រមណីយដ្ឋាន​នេះ​បាន​កែច្នៃ​សំណង់ផ្ទះបុរាណ សំណង់និមិត្តរូបនៃតំបន់ប្រវត្តិខ្មែរ ដូចជា ព្រះបរមរាជវំាង ភ្នំព្រះរាជទ្រព្យ​ជា​ដើម។ ក៏​មាន​ការ​សូន្យ​រូបចម្លាក់ពីក្រមួន ជារូបអតីតព្រះមហាក្សត្រខ្មែរ រូបអតីតសិល្បករ កវីនិពន្ធ និងបុគ្គល​ល្បីៗ​ផ្សេងទៀតបង្ហាញដល់អ្នកទេសចរ បានស្គាល់។ ជាមួយគ្នានេះ ភូមិវប្បធម៌បានបង្កើតឲ្យមានការសម្តែងសិល្បបុរាណសម័យ បម្រើដល់អារម្មណ៍អ្នកចូលទស្សនាទៀតផង។