លោក ឌិន សុមេធារិទ្ធ ប្រាប់ពីគន្លឹះដែលនាំឱ្យក្រុមហ៊ុនរីកចំរើនពឹងកត្តាធំពីរ

Uncategorized សង្គម​និង​សេដ្ឋកិច្ច

ស្ថាបនិក ភូមិផ្កាត្រកួន លោក ឌិន សុមេធារិទ្ធ បានប្រាប់ពីគន្លឹះ ធ្វើឲ្យក្រុមហ៊ុនមានរីកចម្រើន ដោយពឹងលើកត្តា២ យ៉ាង គឺបុគ្គលខ្លួនឯងផង និងអ្នកត្រួសត្រាយផ្លូវត្រូវដើរទន្ទឹមគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក ឌិន សុមេធារិទ្ធ  បុគ្គលិកសំណាងមានមេល្អជាគ្រូ បុគ្គលិកខំតស៊ូរៀនសូត្រពីមេ បុគ្គលិកនឹងមានអនាគតល្អ ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញ តែបើបុគ្គលិកល្អ មេអន់ និង មេល្អ កូនចៅអត់ ក៏វាពិបាកទៅតាមហ្នឹងដែរ។

ខណៈបុគ្គលិកបំរើការងារនៅក្នុងក្រុមហ៊ុន លោក ឌិន សុមេធារិទ្ធ បានបង្ហាញថា ម្ចាស់ក្រុមហ៊ុនធ្វើការចង់បានលទ្ធផលការងារ និងប្រសិទ្ធភាពការងាររួមទាំងចង់ឲ្យបុគ្គលិកទាំងអស់ធ្វើការប្រកបដោយភាពទទួលខុសត្រូវតាមតួនាទីរបស់ខ្លួន។ ប៉ុន្តែជាក់ស្តែងភាគច្រើន តាមការសង្កេតរបស់លោកឃើញ ថា បុគ្គលិកភាគច្រើនធ្វើការមិនសូវស្រលាញ់ការងារ ធ្វើការមិនអស់ពីចិត្ត ចង់មានលឿន ចង់បានប្រាក់ខែច្រើន ការទទួលខុសត្រូវនិងសមត្ថភាពអត់ដល់ ដូរការងារច្រើន និងមិនសូវចេះនិងធ្វើការបំពេញៗតែម៉ោងឲ្យតែចប់ម៉ោងការងារប៉ុណ្ណោះ។

មួយទៀត គឺបុគ្គលិកភាគច្រើនឡើងឋានៈតួនាទីពេលអត់មានមនុស្ស ចេះតែឡើងជំនួសកន្លែងទំនេរតែសមត្ថភាពអត់ដល់កំរិតដែលក្រុមហ៊ុនចង់បាន។លោកបានឧទាហរណ៍ដូចជាតួនាទីអ្នកគ្រប់គ្រង កំរឹតសមត្ថភាពអត់ដល់ជាដើម។

លោក ឌិន សុមេធារិទ្ធ មើលឃើញថា ដើម្បីឲ្យក្រុមហ៊ុនរីកចំរើនទាមទារឲ្យបុគ្គលិកមានការបណ្តុះបណ្តាលឲ្យច្បាស់លាស់ ទាំងផ្នែកផ្នត់គំនិតនិងមុខជំនាញ ឧទាហរណ៍ផ្នែកសណ្ឋាគារ ទ្រឹស្តីតែ២០ភាគរយ និងអនុវត្តការងារជាក់ស្តែង៨០ភាគរយ៕