លោក Joe Biden ឈរលើផ្លូវឆ្ពោះទៅរកការកាន់តំណែងជាប្រធានធិបតីសហរដ្ឋអាមេរិកទី៤៦

Uncategorized ព័ត៌មានថ្មីៗ អន្តរជាតិ

លោក Joe Biden មកពីខាងគណបក្សប្រជាធិបតេយ្យកំពុងឈរលើផ្លូវឆ្ពោះទៅរកការកាន់តំណែងជាប្រធានធិបតីសហរដ្ឋអាមេរិកទី៤៦ហើយ ខណៈគិតត្រឹមពេលនេះលោកកំពុងមានសំឡេងតំណាងអង្គបោះឆ្នោតនាំមុខលោក Donald Trump។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Biden កំពុងទទួលបានអង្គបោះឆ្នោតចំនួន ២៦៤ សំឡេង ចំណែកលោកប្រធានាធិបតីជិតចប់អាណត្តិ Trump មានអង្គបោះឆ្នោតចំនួន ២១៤ សំឡេង ខណៈនៅសល់តែ ៥រដ្ឋប៉ុណ្ណោះដែលមិនទាន់បញ្ចប់ការរាប់សន្លឹកឆ្នោត។

សូមបញ្ជាក់ថា ប្រសិនបើ បេក្ខជនណាមួយទទួលបានអ្នកបោះឆ្នោតតំណាង ២៧០ នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះហើយ។