លោកឧកញ៉ា ស្រី ចាន់ថន៖ ខ្ញុំនឹងបរិច្ចាកថវិការ២០%នៃចំណូលសួនកំសាន្តស្កាយលែនទុកធ្វើការងារមនុស្សធម៌

Uncategorized ជុំវិញ​ឧកញ៉ា

ដោយឃើញស្ថានភាពប្រជាជនកំពុងរងគ្រោះធម្មជាតិដោយសារជំនន់ទឹកភ្លៀង និងបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកព្រមទាំងខ្វះខាតនៅតាមបណ្តាលខេត្តនៃព្រះទេសកម្ពុជា។ នៅថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០២០នេះ លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានឲ្យដឹងថា ខ្ញុំនឹងបរិច្ចាកថវិការ២០% នៃចំណូលសួនកំសាន្តស្កាយលែន ទុកធ្វើការងារមនុស្សធម៌ជួយដល់បងប្អូនប្រជាពរដ្ជដែលជួបការលំបាក នឹងខ្វះខាតនៅតាមបណ្តាលខេត្តផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយមានការចូលរួមគាំទ្រ និងការចូលមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ពីសំណាក់ពុកម៉ែ បងប្អូន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅសួនកំសាន្តជេត៌ហ្គាដិនផាក គិតទាំងនៅខាងក្រៅ និងចូលខាងក្នុង សរុបប្រមាណជាងជិត​ ៨ម៉ឺននាក់ ក្នុងនោះភ្ញៀវដែលចូលទស្សនាកម្សាន្តលេងនៅខាងក្នុងសួន មានចំនួន ៤ម៉ឺន ទៅ ៥មុឺននាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកកន្លងទៅនេះ ចំពោះបរិវេណកម្សាន្តផ្នែកខាងក្រៅសួន ខាងក្រុមហ៊ុនមិនយកលុយទេ ហើយចំណែកខាងក្នុងសួន គឺខាងក្រុមហ៊ុនយើងគិតលុយថ្លៃសំបុត្រចូលទស្សនា ដោយនៅសួនកំសាន្តយើងខ្ញុំមានកន្លែងលេង និងកម្សាន្តជាច្រើន រួមមានដូចជា សួនច្បារ, កន្លែងហែលទឹក, សួនសត្វ, ការតាំងពិពណ៌លក់ផលិតផលផ្សេងៗ, កន្លែងថតរូបសែលហ្វីជាមួយទេសភាពដ៏ស្រស់ស្អាត និងមានកញ្ចុះសម្រាប់អង្គុយបរិភោគអាហារលក្ខណៈគ្រួសារឬមិត្តភក្កិ និងកន្លែងកំសាន្តជាច្រើនទៀត ហើយក្នុងនោះដែរនៅសួនកម្សាន្តយើងក៏មានរៀបចំជាលក្ខណៈឯកជនជូនបងប្អូនភ្ញៀវទេសចរណ៌ទាំងអស់ដែលមកទស្សនាលេងកំសាន្តនៅសួនរបស់យើងផងដែរ ហើយថវិកាដែលបានមកពីការលក់សំបុត្រនេះ ក្រុមហ៊ុនបានដក 20% ដើម្បីយកទៅជួយលើកិច្ចការងារមនុស្សធម៌ ជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាតនៅតាមបណ្តាខេត្តផ្សេងៗ។

សូមបញ្ជាក់ដែថា កាលពីថ្ងៃ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះអង្គម្ចាស់នរោត្តម ថានុរា ឯកអគ្គរាជទូត អមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ និងជាទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេតគ្រុប និងជាស្ថាបនិករមណីយដ្ឋានស្កាយលែន ក៏បាន យាងនិងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូកខ្នាតតូចដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកផងដែរ។