លោក ដួង តារា៖ លេស ៤យ៉ាងដែលអ្នកមិនគួរប្រើក្នុងការចេញចាប់ឱកាសសម្រាប់ជីវិត

Uncategorized សង្គម​និង​សេដ្ឋកិច្ច

អត់ពេលវេលា ខ្លាចនេះខ្លាចនោះ អត់លុយ អត់មានអ្នកគាំទ្រ ឪពុកម្តាយខ្ញុំក្រ ខ្ញុំគ្មានឪកាស លេសអីចេះ លេសអីចុះ លេសគ្រប់ម៉ឺនលេស ដែលយើងឃើញមនុស្សគ្រប់គ្នាតែងនិយាយជារឿងៗ ហើយប្រើជីវិតបណ្តើរទៅតាមលេសនោះ។ បើយើងនូវតែយកលេសមកលាយឡំច្របូកចូលមកក្នុងជីវិត នោះនឹងគ្មានស្គាល់ពាក្យថា ជោគជ័យឡើយ។ ព្រោះខួរក្បាលរបស់អ្នកបន្ទុកនូវលេសជាច្រើនតោន ដែលគ្មានរថយន្តដឹកលេសរបស់អ្នកចាកចោល គឺកំចាត់លេសចេញពីខ្លួនរបស់យើងចេញជាមុន។ យើងកំចាត់លេសចេញបាន ឪកាសជាច្រើនមានសម្រាប់ជីវិត ជោគជ័យរង់ចាំអ្នកស្វែងរកដោយការព្យាយាមតស៊ូជំនះ ហើយចេះចាប់ឪកាសល្អៗ សម្រាប់ជីវិត។ ទាក់ទងនិងបញ្ហាលេសនេះដែល លោក ដួង តារា ជាស្ថាបនិក Misterbrew Coffee និងជាសហគ្រិនដ៏លេចធ្លោមួយរូបក្នុងប្រទេសកម្ពុជា ដែលលោកបានចាប់ផ្ដើមអាជីវកម្មកាហ្វេដំបូងពីដើមទុនត្រឹមតែជាង ៣ ម៉ឺនដុល្លាប៉ុណ្ណោះ ប៉ុន្តែក្រោយមកអាចវិវត្តន៍ខ្លួនមកជាអាជីវកម្មដែលមានតម្លៃរហូតទៅដល់លានដុល្លាក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ។ ទំព័រហ្វេសបុករបស់លោកបានលើកបង្ហាញឱ្យដឹងថា លេស ៤យ៉ាងដែលអ្នកមិនគួរប្រើក្នុងការចេញចាប់ឱកាសសម្រាប់ជីវិត ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១.គ្មានលុយ

លុយអាចជារឿងចាំបាច់មួយតែបើអ្នកពិតជាចង់ធ្វើវាមែនអ្នកគួរតែប្ដូរពីការទន្ទេញពាក្យ«អត់លុយ»មករកវិធីដែលអាចបានលុយមកធ្វើរឿងនេះវិញល្អជាង។

២.អត់មានពេល

ពេលវេលានៅតែមានបើអ្នកចេះរៀបចំវាឲ្យបានល្អនិងមានឆន្ទះចង់ធ្វើវា។ណាស់តែអ្នកមិនចង់ហើយទោះបីមានពេលក៏ទៅធ្វើរឿងផ្សេងអត់បែបអត់ប្រយោជន៍វិញដែរ។

៣.មិនចេះ

មិនមែនគ្រប់គ្នាសុទ្ធតែកើតមកចេះភ្លាមនោះទេគ្រប់យ៉ាងគឺត្រូវមានការឆ្លងកាត់ការរៀនការសាងកំហុសតែសំខាន់អ្នកប្រឹងប្រែងប៉ុណ្ណា។

៤.ខ្លាចនេះខ្លាចនោះ

ភាពភ័យខ្លាចជារនាំងមួយដែលធ្វើឲ្យអ្នកមិនអាចផ្លាស់ប្ដូរបានដូច្នេះបើអ្នកនៅតែមានអារម្មណ៍ភ័យខ្លាចច្រើនអ្នកកុំតូចចិត្តអីបើឃើញគេដើរបានឆ្ងាយជាងអ្នកហើយអ្នកនៅកន្លែងដដែល។