ក្មេង​ប្រុស​ម្នាក់​យក​កង់​កញ្ចាស់​ទៅ​ប្រណាំង​ជា​មួយ កង់​ទំនើប កំពុង​​អង្រួន​បេះ​ដូង​មហាជន

សង្គម​និង​សេដ្ឋកិច្ច

រូប​ថត​ប៉ុន្មាន​សន្លឹង​ដែល​ជា​​ស្នាដៃ​អ្នក​ថត​រូប​អាជីព​ល្បី​ឈ្មោះSovanna Kem Photography ​ស្ដី​ពី​ក្មេង​ប្រុស​ម្នាក់​យក​កង់​កញ្ចាស់​ទៅ​​ចូល​រួម​ប្រណាំង​ជា​មួយ កង់​ទំនើប កំពុង​​អង្រួន​បេះ​ដូង​មហាជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​រយៈ​រូប​​​ថត​នេះ​លោក Sovanna Kem បានឲ្យ​ដឹង​ថា លោក​បាន​​ថត​​នៅ​ទី​លាន​ប្រណាំង​ទោច​ក្រយាន្ត​ព្រែកលាប ក្នុង​កម្មវិធី Cambodia MTB Series 2020 វគ្គទី2​កាល​ពី​ថ្ងៃ​ទី៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ។

ផេក​ផ្លូវ​ការ​របស់​លោក​ Sovanna Kem Photography បាន​សរសេរ​រៀប​រាប់​​បែប​នេះ​ថា”​កុមារា​ម្នាក់​ដែលល្បី​តាម​ការ​ស៊ែររូប​ថតរបស់ខ្ញុំ​កាលពីម្សិល​ម៉្ងៃនៅ​ទីលាន​ប្រណាំង​ទោចក្រយាន្តព្រែកលាប ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2។

បន្ទាប់​ពី​មហាជន​បាន​ឃើញ​រូប​​ភាព​នេះ​ភ្លាម​មហាជន​បាន​សម្ដែង​​ការ​អាណិត​អាសូរ្យ​ដល់​ក្មេង​ប្រុស​នេះ​ខ្លាំង ដោយ​ម្នាក់​មាន​ចិត្ត​ចង់​ជួយ​ដល់​ក្មេង​​ប្រុស​រូប​នោះ ប៉ុន្តែ​មិន​ដឹង​ទាក់​ទង​តាម​ណា។ មុន​នេះ​បន្តិច​មាន​គណីយ Facebook​ឈ្មោះ​Lang Tyleang បាន​ទិញ​កង់​​ទំនើប​១​គ្រឿង​​ជូន​គាត់​ផង​ដែរ ។ Facebook​ឈ្មោះ​Lang Tyleang បាន​សរសេរ​ជា​ភាសា​អង់គ្លេស​បែប​នេះ​ថា”Now I find that boy and give him a bike for his hard work and good attitude.។ប្រសិន​បើ​បង​ប្អូន​ចង់​ជួយ​ដល់​ក្មេង​រូប​នេះ សូម​ទាក់​ទង​ទៅ​លេខ​ម្ដាយ​​របស់​គាត់ តាម​រយៈ​លេខ 087 921 967

ប្រភពរូប​ថត៖ Sovanna Kem Photography