នាយករដ្ឋមន្ដ្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ក្នុងការផ្ដល់ជំនួយសប្បុរធម៌ម៉ាស និងបរិក្ខាពេទ្យសម្រាប់ប្រឆាំងជំងឺកូវីដ១៩

Uncategorized សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលួន ស៉ីសូលីត បានផ្ញើលិខិតផ្លូវការមួយ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់ជំនួយសប្បុរធម៌ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យសំខាន់ជាច្រើនទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្ដ្រីឡាវ បានបញ្ជាក់ថា នេះជាកាយវិការឆ្លុះបញ្ចាំងអំពី ចំណងមិត្ដភាពដ៏ជិតស្និទ្ធ និងជាប្រពៃណី ពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាអ្នកជិតខាងល្អ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរដែលកាន់តែស៉ីជម្រៅ និងប្រកបដោយផ្លែផ្លា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមបញ្ជាក់ដែរថា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវ រួមមានម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ដែលដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានប្រគល់ជូន លោក ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ។