វត្តសំពៅ៥ ស្ថិតនៅលើភ្នំបូកគោ យើងអាចឈរមើលកោះត្រល់ ហើយស្រូបខ្យល់ធម្មជាតិទៀតផង

Uncategorized កម្សាន្ត

វត្តសំពៅប្រាំ ឋិននៅលើខ្ពង់រាបនៃភ្នំបូកគោ និងជាទីក្រុងទេសចរណ៍ មួយយ៉ាងសំខាន់ នៃប្រទេសកម្ពុជាដែលមានខ្យល់អាកាសជាប់ទៅនឹងមាត់សមុទ្រល្អបរិសុទ្ធ កាលពីដើមឡើយស្ថិតនៅក្នុង ឃុំកោះតូច ស្រុកកំពត ខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកសារ​ប្រវត្តិ​សាស្ត្រ​បាន​បញ្ជាក់​ថា ពី​ដើម​ខ្ពង់​រាប​បូក​គោ​ជា​កន្លែង​យក​ខ្យល់​អាកាស​សម្រាប់​ជន​ជាតិ​អឺរ៉ុប ដែល​កាល​នោះ​អាណា​ព្យាបាល​ស្រុក​យើង គឺ​ប្រទេស​បារាំង ដែល​មាន​លោក​ហ្វ្រង់ស័រ-បូដ្វាំង ជារេ​ស៊ីដង់​សុប៉េរី​យើរ នៅ​ប្រទេស​កម្ពុជា​។ ការ​​កសាង​វត្ត​នេះ​ឡើង​ដើម្បី​ទុក​ឲ្យ​ព្រះ​មហា​ក្សត្រ​ខ្មែរ​គោរពបូជា ព្រោះ​គេ​ដឹង​ថា ខ្មែរ​គោរព​ប្រណិប័តន៍​សាសនា​នេះ ហើយ​​ចុង​ក្រោយ​ទីឋាន​នោះ​ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​កាលពី​ឆ្នាំ​ ១៩២៥ ក្នុង​រជ្ជកាល ព្រះ​បាទ​ស៊ីសុវត្ថិ។ កាល​ពី​សម័យ​កសាង​នោះ ដោយ​ទ្រង់​យល់​ថា បារាំង​រៀបចំ​ធ្វើ​ជា​ទី​សំណាក់​អាស្រ័យ​យក​ធាតុ​ត្រជាក់​សម្រាប់​ពួក​គេ ដូច្នេះ ព្រះមហាក្សត្រ​ខ្មែរ​យើង​ព្រះ​អង្គ ក៏​ទ្រង់​ព្រះរាជ​តម្រិះ​ដល់​ព្រះ​ពុទ្ធសាសនា​ភ្លាម​ដែរ គឺព្រះ​អង្គ​ទ្រង់​សាង​អារាម​មួយ ដែល​មាន​កូន​វិហារ​តូច​មួយ​ និង​ធ្វើ​ចេតិយ​មួយ​ឡើង​។

សូមបញ្ជាក់ថា ឈ្មោះ វត្តសំពៅប្រាំ គឺយកតាមលំនាំទីកន្លែងលើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ ដូចជាក្តោងសំពៅប្រាំផ្ទាំងស្ថិតនៅត្រង់នោះស្រាប់។

រូបភាព៖ Adam