ជួយទៀតហើយ! ឧកញ៉ា ស្រី ចាន់ថន ផ្តល់ដី សាងសង់ផ្ទះ១ខ្នង និងថវិកាមួយចំនួនដល់គ្រួសារកុមារ យ៉ុង ស្រីនីត នៅខេត្តមណ្ឌលគីរី

Uncategorized ជុំវិញ​ឧកញ៉ា

អ្នកលេងបណ្តាញសង្គមពេលថ្មីៗនេះ បានចែករំឡែកព័ត៌មានពី ក្មេងស្រីម្នាក់ពីភាពក្រីក្រ និងភាពក្លាហាន ព្រមទាំងច្រៀងយ៉ាងពិរោះ ល្បីពេញបណ្តាញសង្គម។ លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានអញ្ជើញទៅកាន់ខេត្តមណ្ឌលគីរី ជួបប្អូនស្រី យ៉ុង ស្រីនីតផ្ទាល់តែម្តង ថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានឲ្យដឹងថា ប្អូនពិតជាឆ្លាតណាស់ហើយនឹងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើលជីវភាពរស់របស់គ្រួសារប្អូនស្រី។​ ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនទីលំនៅច្បាស់លាស់ នឹងមានបងប្អូនបង្កើតដល់៦នាក់ហើយក្នុងនោះដែរប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង..ដោយឃើញពីការលំបាករបស់ប្អូនស្រី។

លោកឧកញ៉ាបញ្ជាក់ថា ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត..។  អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ។

រូបភាពហ្វេសបុក៖ លោកឧកញ៉ា ស្រី ចាន់ថន