ផ្ទុះ​សាហាវ តន់ ចន្ទសីម៉ា មាន​អ្នក​មើល​រហូត​ដល់441លាន​ដង ស្ថិត​នៅ​កំពូល​វ៉ា​ដាច់​គេ​ប៉ាត់​

កម្សាន្ត

បើ​និយាយ​ពី​views ពិត​ជា​ត្រូវ​ខ្មាស​​តន់ ចន្ទសីម៉ា​ហើយ វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ ដែល​​តារា​ចម្រៀង​វ័យក្មេង តន់ ចាន់សីម៉ា ប្រើ​ពេល​មិន​ដល់​មួយ​ឆ្នាំ វ៉ា​ដាច់​គេ​ទាំង​អស់ ។​នេះ​បើ​តាម​បង្ហាញ​ឲ្យ​​ដឹង​មុន​នេះ​បន្តិច​លើ​ផេក​ផ្លូវ​ការ​​របស់​ផលិតកម្ម​Galaxy Navatra។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ភាព​ប្រែប្រួល​នៃ​សិល្បៈ​ក្នុង​ទសវត្សរ៍​ថ្មី​នេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រជាប្រិយភាព​ពិត​របស់​តារា​ចម្រៀង​ គឺ​ស្ថិត​នៅ​លើ​សមត្ថភាព​ ការ​តស៊ូ ការ​ព្យាយាម​ និង​អត្តចរិត​ល្អ​នៅ​ក្នុង​ការងារ ។ ផ្អែក​លើ​ផេក​ផ្លូវ​ការ​​របស់​ផលិតកម្ម​Galaxy Navatra អាច​និយាយ​បាន​ថា តន់ ចន្ទសីម៉ា គឺ​ជា​កំពូល​តារា​ចម្រៀង​ក្មេង​ម្នាក់​ ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ​កម្ពុជា​នៅ​ឆ្នាំ២០២០នេះ មាន​រហូត​ដល់​ទៅ​441លាន​ដង​ឯណោះ ។



បែប​ណា​ក្ដី អ្នក​គាំទ្រ​ក៏​ដូច​ជា​អ្នក​សិល្បៈ​ទាំង​អស់​កំពុង​តែ​ចាំ​មើល​ ថា​តើ​​អាច​មាន​តារា​ចម្រៀង​ណា​ ដែល​អាច​ដណ្ដើម​តំណែង​តន់ ចន្ទសីម៉ា​បាន​ក្នុង​ទសវត្សរ៍​ថ្មី​នេះ ។

តន់ ចន្ទសីម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​តារា​ចម្រៀង​មិន​ចេះ​ប្រកាន់ ទោះ​បី​បទ​ចម្រៀង​នោះ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ច្រៀង​ក្រោយ​តារា​ចម្រៀង​​ប្រុស​ក៏​ដោយ ក្នុង​នោះ​​បទ​ចម្រៀង​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។

បច្ចុប្បន្ន​នាង​ស្ទើរ​តែ​គ្មាន​ពេល​សម្រាប់​ខ្លួន​ឯង ដោយ​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​រូប​នេះ បាន​​​ធ្វើ​​ការងារ​ស្ទើរ​តែ​ទាំង​ស្រុង​​ជា​មួយ​​ផលិតកម្ម​Galaxy Navatra វា​ពិត​ជា​គួរឲ្យ​ស្ងើចសរសើរ​និង​ការ​ប្រឹងប្រែង​តស៊ូ​របស់​គាត់​ណាស់ ។