បទ​ចម្រៀង ជុំ​វិញ​បទ្ទវហេតុរលំអគារនៅក្រុងព្រះសីហនុ ស្ដាប់​ហើយ​​ទប់​ទឹក​ភ្នែក​មិន​បាន(វីដេអូ)

កម្សាន្ត

កំពូលតារាចម្រៀង៣រូប រួមមានលោក ខាន់ ជេមស៍, លោក វង្ស តារារតនា និងលោក ហ៊ួន សំអុល បានរួមគ្នាច្រៀងនូវចម្រៀងមួយបទចំណងជើងថា «គុណម្លប់តេជោ» ដែលជាស្នាដៃនិពន្ធដោយលោក សួន ពិសិដ្ឋ ដើម្បីគោរពវិញ្ញាណក្ខន្ធបងប្អូនកម្មករ ដែលបានពលីក្នុងឧបទ្ទវហេតុរលំអគារ នៅក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បទ៖ គុណម្លប់តេជោ / ផលិតដោយ៖ សមាគមសិល្បករខ្មែរ

កំពូលតារាចំរៀងទាំងបី លោក ខាន់ ជេមស៍, លោក វង្ស តារារតនា និង លោក ហ៊ួន សំអុល រួមជាមួយនិងអ្នកនិពន្ធដ៏ល្បី លោក សួន ពិសិដ្ឋ បញ្ចេញស្នាដៃថ្មី ដើម្បីគោរពវិញ្ញាណក្ខន្ធបងប្អូនកម្មករដែលបានពលីក្នុងការឧបទ្ទវហេតុរលំអគារទាំង២៨រូបនៅក្រុងព្រះសីហនុ។អរគុណដែលបងប្អូនបានស៊ែរចែករំលែកជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានស្ដាប់🙏🙏🙏សូមអញ្ជើញទស្សនា youtube កម្រិតវីដេអូ Full HDhttps://www.youtube.com/watch?v=yjFd0N6L7iY&feature=youtu.beបទ: "គុណម្លប់តេជោ"ផលិតដោយ: សមាគមសិល្បករខ្មែរ និពន្ធទំនុកច្រៀង: មាស បូព៌ា​ និង សួន ពិសិដ្ឋនិពន្ធបទភ្លេង និង មេឡូឌីថ្មី: សួន ពិសិដ្ឋViolin (វីយូឡុង): វ៉ែន ភិរម្យផលិតករ: ហេង ឡុង និង សួន ពិសិដ្ឋរក្សាសិទ្ធិគ្រប់យ៉ាង Copyrights © 2019

Posted by Heng Loong on Saturday, June 29, 2019

បទចម្រៀងនេះត្រូវបានផលិតដោយសមាគមសិល្បករខ្មែរ, និពន្ធទំនុកច្រៀងដោយ មាស បូព៌ា និង សួន ពិសិដ្ឋ និងនិពន្ធបទភ្លេង, មេឡូឌីថ្មី ដោយកវីល្បីឈ្មោះ សួន ពិសិដ្ឋ ចំណែកផលិតករ គឺ ហេង ឡុង និង សួន ពិសិដ្ឋ។

សូមបញ្ជាក់ថា ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ កាលពីម៉ោងជិត ៥ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឱ្យមនុស្ស ២៨នាក់បានស្លាប់បាត់បង់ជីវិត​និង២៦នាក់បានរង​របួស​ធ្ងន់​ស្រាល។

សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទាំងយប់ ថ្ងៃទី២៣ ខែមិថុនា​ដើម្បី​ចុះដឹក​នាំប្រតិបត្តិការរើគំនរអគារជួយ​ជនរងគ្រោះ​រហូតបញ្ចប់នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩៕