កម្ពុជាមិនយកប្រជាជនរបស់ខ្លួន​ ទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាឡើយ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាទទួលទិញវ៉ាក់សាំងណាដែលទទួលស្គាល់ពីអង្គការសុខភាពពិភពលោក កម្ពុជានឹងមិនយកពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ថ្លែងសារពិសេសជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បានផ្តល់អានុសាសន៍ឲ្យក្រសួងសុខាភិបាល មិនត្រូវយកវ៉ាសាំងណាដែលមិនទាន់បានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។

នេះគឺជា «គោលជំហរដាច់ខាត» របស់ខ្ញុំ (សម្ដេចតេជោ) ។

នៅល្ងាច​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​ជោ ហ៊ុន សែន​ បាន​​ណែនាំរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ត្រៀមបំរុងថវិកាសម្រាប់ទិញ​វ៉ាក់សាំង​ប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជន​ដោយឥតគិតថ្លៃ​ ហើយដោយស្ថិតក្នុង​ស្ថានភាពដែលប្រទេសកម្ពុជា​នៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេច​បានណែនាំរដ្ឋមន្ត្រីទាំង២រូប ​ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយ​ដល់​ប្រជាជនកម្ពុជា ហើយសម្តេចសង្ឃឹមថា ដៃគូអភិវឌ្ឍន៍​នឹងផ្តល់ជំនួយដល់ប្រជាជនកម្ពុជា ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ​។​