លោក អូន ព័ន្ធមុនីរ័ត្ន ធ្លាប់កាន់ងារការអ្វីខ្លះមុនក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច?

សង្គម​និង​សេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមន្ត្រីជាន់ខ្ពស់មួយរូប ត្រូវបានប្រមុខរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តឱ្យកាន់ការងារជាច្រើនមុខដំណែង។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកត្រូវបាននាយករដ្ឋមន្រ្តីចាត់តាំងឱ្យដឹកនាំគណៈកម្មាធិការជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍ និងទេសចរណ៍។ នៅថ្ង៧ទី៨ ខែតុលា ឆ្នាំ២០២២នេះរាជរដ្ឋាភិបាលចាត់តាំង លោក អូន ព័ន្ធមុន្នីរ័ត្ន ជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម បន្ថែមលើមុខងារបច្ចុប្បន្ន។

ការចាត់តាំង បន្ទាប់ពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃសៅរ៍ ទី៨ ខែតុលា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងពីការបណ្ដុះបណ្ដាលលោក អូន ព័ន្ធ មុនី តាំងពីធ្វើលេខាផ្ទាល់សម្តេចរហូតដល់ឡើងធ្វើឧបនាយករដ្ឋមន្ត្រី ហើយត្រូវជំនួសនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រជុំអាស៊ាន កាលពីកន្លងទៅ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានបង្ហើបថា លោក អូន ព័ន្ធមុនីរ័ត្ន ក៏ជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ដែលស្ថិតក្នុងមនុស្សប៉ុន្មាននាក់ ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីផ្សេងទៀត ។

ឧកញ៉ាញូស៍ សូមលើកប្រវត្តិសង្ខេបដូចខាងក្រោម៖

លោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៖
២០១៨ ឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា
២០១៦ – ២០១៨ ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា
២០១៣ – បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា
២០០២ – បច្ចុប្បន្នប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិជាន់ខ្ពស់ (SNEC)
២០០៣ – ២០១៣ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
១៩៩៨ – ២០១៣ ទីប្រឹក្សាសេដ្ឋកិច្ចនាយករដ្ឋមន្ត្រី
១៩៩៩ – ២០១៣ សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារជាតិនៃកម្ពុជា
១៩៩៩ – ២០០៣ អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ( មានឋានៈស្មើរដ្ឋលេខាធិការ )
១៩៩៦ – ១៩៩៩ អ្នករៀបចំគោលនយោបាយ និងមន្ត្រី សេដ្ឋកិច្ចជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
១៩៩៦ – ១៩៩៩ នាយក ខុទ្ទកាល័យ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា
១៩៩៤ – ១៩៩៦ ទីប្រឹក្សាទេសរដ្ឋមន្ត្រី ទទួលបន្ទុកស្តារនីតិសម្បទា និងអភិវឌ្ឍន៍ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

១៩៩៣ – ១៩៩៤ ជំនួយការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការសិក្សា៖
-ខែមេសា ឆ្នាំ២០១៨ ទទួលបានងារអគ្គបណ្ឌិត្យសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា
-១៩៩០-១៩៩៣ បណ្ឌិតទស្សនវិជ្ជា វិទ្យាសាស្ត្រ សង្គម និងនយោបាយនៃសាកលវិទ្យាល័យ រដ្ឋ ម៉ូស្គូ
-១៩៩១-១៩៩២ សញ្ញាប័ត្រផ្នែកធុរកិច្ចអន្តរជាតិសាលា ពាណិជ្ជកម្ម ម៉ូស្គូ , បណ្ឌិតសភាសេដ្ឋកិច្ចរុស្ស៊ី
-១៩៨៤-១៩៩០ អនុបណ្ឌិតសិល្បៈ វិទ្យាសាស្ត្រសង្គមនិង នយោបាយនៃសាកលវិទ្យាល័យ រដ្ឋម៉ូស្គូ៕