ផលិតកម្មដំណាំងស្រូវ ខេត្តតាកែវ ជាប់ចំណាត់លេខ១ និងនាំចេញបាន ១៣៦ ៨៥២តោន

សង្គម​និង​សេដ្ឋកិច្ច

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ផែនការបង្កបង្កើនផលស្រូវរដូវរស្សាមានផ្ទៃដីសរុបចំនួន ១៨០ ០០០ហ.ត អនុវត្តបានចំនួន ២០៩ ៣៧៣ ហិកតា ស្មើ ១១៦% ទិន្នផល ៣,៤ត/ហ.ត ទទួលបានបរិមាណផលសរុបចំនួន ៧១១ ៤២៣ត លើសឆ្នាំមុនចំនួន ៣៥ ៣៧២ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកចំពោះស្រូវប្រាំងវិញ ផែនការមានចំនួន ៨០ ០០០ ហ.ត អនុវត្តបានចំនួន ១០១ ៥១១ហ.ត ស្មើនឹង ១២៧% ទទួលបានទិន្នផល ៤,៨៩៨ត/ហ.ត បរិមាណផលសរុបទចំនួន ៤៩៧ ២០១ត តិចជាងឆ្នំាមុន ៦ ៦៨៤ត (បញ្ហាមកពីខ្វះទឹកមិនអាចធ្វើលើកទី២ បាន)។

ការនាំចេញ សម្រាប់ខេត្តតាកែវ ដែលមានច្រកនាំចេញផលស្រូវសំខាន់ៗចំនួន ៤ ទៅកាន់ប្រទេសជិតខាង នោះគឺច្រកកំពង់ទូកអង្គរបុរី ច្រកកំពង់អំពិល ច្រកភ្នំដិន ច្រកដើមដូង និងប្រឡាយ ៩២។ គិតមកទល់ថ្ងៃទី១៥ ខែធ្នូ ផលស្រូវចំនួន ១៣៦ ៨៥២តោន ត្រូវបាននាំចេញ។

សូមបញ្ជាក់ថា តាកែវគឺជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ចំនួន ៨ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឆ្នាំចុងក្រោយ ហើយក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាង តាមមធ្យោបាយផ្លូវទឹក និងផ្លូវគោក។