រើសជំនាញឲ្យត្រូវសាលា រើសសាលាឲ្យត្រូវជំនាញ ខ្លីៗទាក់ទងពីសកលវិទ្យាល័យសម្រាប់សិស្សជាប់ទី១២

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ សម្រេចឲ្យសិស្សថ្នាក់ទី១២ ជាប់ដោយស្វ័យប្រវត្តិ ដោយគ្មាននិទ្ទេស តាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងពីភូមិគ្រឹះសម្តេច នាទីក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី១៥ ខែធ្នូកន្លងទៅ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា និងការត្រៀមថវិការ ទិញវ៉ាក់សាំងការពារកូវីដ១៩ ចំនួន ១លានដុស មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងអប់រំ បានប្រកាសលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំនួន ២លើករួចមកហើយ ក្រោយព្រឹិត្តិការណ៏ ៣វិច្ឆិកា និងព្រឹត្តិការណ៏សហគមន៏ ២៨វិច្ឆិកា ផ្ទុះឡើងមានអ្នកឆ្លងកូវីដ១៩។

ទំព័រហ្វេសបុកឈ្មោះ Roth Samnang បានសរសេរសារជូនដល់សិស្សានុសិស្សដែលទើបជាប់បាក់ឌុប ដោយស្វ័យប្រវត្តិ យ៉ាងដូច្នេះថា ខ្លីៗទាក់ទងពីសកលវិទ្យាល័យសម្រាប់ប្អូនៗ ប្រលងជាប់មធ្យមសិក្សាទុតិយភូមិពិចារណា៖

– បើចង់ខ្លាំងផ្នែកភាសាអង់គ្លេស ប្អូនៗប្រលងចូលរៀននៅ IFLចុះពិតជាមិនខកបំណងឡើយ

– បើចង់រៀនIT រឺចង់ក្លាយជាគ្រូផ្នែក អក្សរសាស្ត្រ គណិតវិទ្យា -ល- ប្អូនៗមិនគួររំលង សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញទេ

– បើចង់រៀនផ្នែកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ កុំភ្លេចត្រៀមខ្លួនប្រលងនៅ (DMC) កុំខាន

– បើចង់រៀនផ្នែកស្ថាបត្យកម្ម សំណង់ស៊ីវិល -ល- សាលាតិចណូ និងភូមិន្ទវិចិត្រសិល្បៈ មានជំនាញច្បាស់ជាងគេ

– បើចង់រៀនពេទ្យ ធ្វើជាទន្តបណ្ឌិត រឺឱសថការី គ្មានកន្លែងណាប្រសើរជាង សាលាវិទ្យាសាស្ត្រសុខាភិបាលទេ តែបើប្រលងចូលមិនជាប់ សាលាឯកជន សកលវិទ្យាល័យអន្តរជាតិ ក៏មិនអន់ប៉ុន្មានទេ

– បើចង់ច្បាស់ខាងច្បាប់ និងសេដ្ឋកិច្ច គឺភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនោះឯង ដែលគេស្គាល់ទូលំទូលាយ (តែបើចង់រៀនសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ ក៏អាចរៀន នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចបានដែរ)

– បើចង់រៀនផ្នែកការទូត ទំនាក់ទំនងអន្តរជាតិ អាចរៀននៅ IFL សាលាបញ្ញាសាស្ត្រ និងសកលវិទ្យាល័យកម្ពុជាបាន

– បើចង់ចូលជ្រៅខាង Account ទៅ CamEd ចុះ ក្នុងករណី បើភាសាអង់គ្លេសគ្រាន់បើ តែបើមិនសូវចេះអង់គ្លេសទេ វ៉ាន់ដាគណនេយ្យ អាចជួយដោះទាល់បាន

– បើចង់ចេះគ្រប់គ្រង ច្បាស់ជាត្រូវនឹកដល់ សកលវិទ្យាល័យជាតិគ្រប់គ្រង ជាក់ជាមិនខាន

– បើចង់រៀនដេគ័រ និងឌីហ្សាញ អាចសាកនៅ ស៊ីតិច Limkokwing និង Raffle ជាដើម

– បើចង់រៀនតាមបែបស្តង់ដារអន្តរជាតិ មានសកលវិទ្យាល័យអាមេរិកកាំង និងហ្សាម៉ាន់

– ក្រៅពីនោះក៏មានសាលារដ្ឋ និងឯកជនមួយចំនួនទៀត ក៏មានស្តង់ដារគ្រាន់បើដែរដូចជា៖ សាលាន័តុន-PPIU-មេគង្គ-UP-បៀលប្រាយ (ចម្រុះមុខវិជ្ជា), ប៊ែលធី-វេស្ទើន (ភាសាអង់គ្លេស), ព្រះកុសុមៈ-ពុទ្ធិសាស្រ្ត-ចេនឡា (ពេទ្យ&ឆ្មប), NPIC-NTTI-IIC (សាលាបច្ចេកទេស), ធនធានមនុស្ស-អាស៊ីអឺរ៉ុប-អង្គការអភិវឌ្ឍនិស្សិត (តម្លៃសិក្សាទាបជាងគេ) -ល-និង-ល-។

– នេះគ្រាន់តែជាការរៀបរាប់ត្រួសៗ ពីសាលាមួយចំនួន តាមដែលខ្ញុំធ្លាប់ស្រាវជ្រាវប៉ុណ្ណោះ ហើយលទ្ធផលល្អរឺអត់ ក៏វាអាស្រ័យលើប្អូនៗដែរ។ បើប្អូនៗ ខ្ជិលរៀន ហើយមិនចង់ទៅរៀនច្រើន #សាលាវិមានទិព្វ ស័ក្តសម នឹងប្អូនៗជាទីបំផុត 🤗❤

For new update oun
https://web.facebook.com/roth.samnang.1401/posts/837511423692268