ជប៉ុនផ្ដល់ជំនួយជិត៤០ម៉ឺនដុល្លារ សម្រាប់ស្តាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួនបី

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសជប៉ុនបានសម្រេចផ្ដល់ជំនួយ ឥតសំណងជិត៤០ម៉ឺនដុល្លារអាមេរិកដល់ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួនបី ក្នុងនោះមានខេត្តកោះកុង កំពង់ឆ្នាំង និងខេត្តមណ្ឌលគីរី។Image may contain: one or more people and people sitting

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាសម្រាប់គម្រោងជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនៅថ្ងៃទី១៨ ខែធ្នូរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក សម្រាប់ការសាងសង់ផ្លូវក្នុងខេត្តកោះកុង ការស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និង ពង្រឹងសហគមន៍កសិកម្មក្នុងខេត្តមណ្ឌលគីរី។Image may contain: 2 people, people standing, eyeglasses and indoor

លោក មិកាមិ ម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ យើងជឿជាក់ថាជំនួយទាំងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង។Image may contain: outdoor