១២បទ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ផ្ទុះខ្លាំង

កម្សាន្ត

ភាពល្បីល្បាញរបស់លោក ព្រាប សុវត្ថិ មិនមែនមានតែប្រជានកម្ពុជាក្នុងនិងក្រៅប្រទេសទេដែលបានគាំទ្រ គឺនៅតាមបណ្តាលប្រទេសផ្សេងនាៗលើលោកពិភពលោក ក៏ចាត់ទុកលោកជា «តារាចម្រៀងលំដាប់ពិភពលោក» មួយរូបផងដែរ។ ព្រោះលោកត្រូវបានអញ្ជើញចូលរួមកម្មវិធីប្រគំតន្រ្តីតំណាងប្រទេសកម្ពុជាច្រើនលើក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនដល់មួយឆ្នាំស្រួលបូលផង ផលិតកម្មចម្រៀងថ្មីសន្លាង Galaxy Navatra ដែលមានថៅកែជាឧកញ៉ាវ័យក្មេង និងអតីតធ្លាប់ជាពលករបម្រើការងារនៅកូរ៉េខាងត្បូង គឺលោក ឡេង ណាវ៉ាត្រា បានចុះកិច្ចសន្យាជាមួយនឹងកំពូលតារាចម្រៀងល្បី ព្រាប សុវត្ថិ ដើម្បីបន្ថែមសម្ទុះខ្លួនឲ្យមានល្បឿនលឿនទៅមុខសម្រាប់ចង្វាក់ផលិតកម្មវិស័យសិល្បៈចម្រៀង។

តារាចម្រៀងចាស់វស្សាលោក ព្រាប សុវត្ថិ បានកសាងកេរ្តិ៍ឈ្មោះល្បីពេញប្រទេសលើវិថីសិល្បៈ ជាង ២ទសវត្សរ៍ កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២០ លោកសម្រេចចុះកិច្ចសន្យាចូលរួមជាមួយនឹងផលិតកម្មថ្មី Galaxy Navatra ជាផ្លូវការ ហើយផលិតកម្ម Galaxy Navatra បានចំណាយលុយ ៣០ ម៉ឺនដុល្លារ សម្រាប់អូសទាញលោក ព្រាប សុវត្ថិ ដែលមានកុងត្រារយៈពេល ៥ ឆ្នាំ។


ឧកញ៉ាញូស៍ សូមអារម្មណ៍លោកអ្នកបានកម្សាន្តបទចម្រៀងបំពេរអាម្មណ៍ ១២បទ ជ្រើសរើសរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ៖

– មនុស្សល្អៗអស់ទៅណា?

– ពេលណាជួបគេម្តងទៀត

– ស្តាយអារម្មណ៍

– បងឲ្យពិន្ទុ១០០

-ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង

– បងស្រណោះឆ្នាំទៅ

– រាំរំលែកទុក្ខខ្លួនឯង

– ប្លង់រឹង

– កង់បី

– play boy plus

– នឹកអូនចង់វិលក្បុង

– កុំរាំកៀកគ្នា