ត្រួសត្រាយ​បញ្ហាទាំងនេះ មុន​បើក​អាជីវកម្ម​ ឈាន​ទៅ​រក​ជោគ​ជ័យ

ជុំវិញ​ឧកញ៉ា អាជីវកម្ម

ឧកញ៉ា ​នួន រិទ្ធី ដែលជាអគ្គនាយក ក្រុមហ៊ុន​ ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) បានថ្លែងប្រាប់​សារព័ត៌មាន​អេឡិចត្រូនិច ខេមបូណូមិស អំពីជំហានដំបូងក្នុងការបើកអាជីវកម្មដើម្បីទទួលបានភាពជោគជ័យត្រូវផ្អែកទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទី​១ យើង​ត្រូវ​មាន​បទ​ពិសោធន៍ ជំនាញ​ច្បាស់​លាស់ ទី២ យើង​ត្រូវ​មាន​បណ្តាញ ពោល​គឺ នៅ​ពេល​ដែល​យើង​បាន​កសាង​បណ្តាញ​ទំនាក់​ទំនង​ច្បាស់​លាស់ គួប​​ផ្សំ​នឹង​បទ​ពិសោធន៍ នោះ​អ្វីៗ​នឹង​ធ្វើ​ឲ្យ​យើង​​មាន​ភាព​ជឿជាក់លើ​ខ្លួន​ឯង ហើយ​អ្នក​ដទៃ​ក៏​មាន​ការ​ជឿ​ទុក​ចិត្ត​មក​លើ​យើង​ដែរ។ នោះ​ហើយ​ជា​ចំណុច​គោលដៅ​ដំបូង​ឈាន​ទៅ​រក​ជោគ​ជ័យ។

ដើម្បី​ឲ្យ​ក្រុមហ៊ុន​មួយ​ដំណើរ​ការបាន​ដោយ​រលូន​ជោគជ័យ​ ​លោកឧកញ៉ា បានថ្លែងបន្តថា ទី១ យើង​មាន​ធនធាន​មនុស្ស​ល្អ ទី​២ ហិរញ្ញ​វត្ថុ​សមរម្យ ទី៣ ត្រូវ​មាន​ភាព​ជា​អ្នក​គ្រប់គ្រង​ដឹកនាំ និង ទី៤ ទីផ្សារ បាន​ន័យ​ថា យើង​ត្រូវ​យល់​ដឹង​និង​ចេះ​កំណត់​គោលដៅ​ទីផ្សារ​ឲ្យ​បាន​ល្អ។ ដូច្នេះ ទាំង​បួន​នេះ យើង​ត្រូវតែ​យល់​ដឹង​ឲ្យ​ច្បាស់​ទើប​ធ្វើ​ឲ្យ​ដំណើរការ​អាជីវកម្ម​របស់​យើង​រឹងមាំ​យូរ​អង្វែង។ចង់ ធ្វើ ជា ភ្នាក់ងារ អចលនទ្រព្យ តើ អ្នក ត្រូវ មាន លក្ខណសម្បត្តិ អ្វី ខ្លះ?  — Cambonomist

ផ្តើម​ចេញ​ពី​ភាព​មាន​បាន​នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ លោក​ឧកញ៉ា នួន រិទ្ធី បាន​ពោល​ពាក្យ​យ៉ាង​ខ្លី​ថា អី្វ​កើត​ឡើង​ពី​ការ​តស៊ូ​អត់​ធ្មត់ សព្វ​គ្រប់​បែប​យ៉ាង រួមជាមួយ​នឹង​ភាព​ស្មោះត្រង់ ហើយ ​វា​មិន​មែន​កើត​ឡើង​ដោយសារ​ព្រេង​វាសនា ឬ​ចៃដន្យ ដេក​រង់ចាំ​ទេវតា​ផ្តល់​សំណាង​នោះ​ទេ។

ជម្រាបផងថា លោក​ឧកញ៉ា នួន រិទ្ធី ​ក៏​ធ្លាប់​បម្រើ​ការងារ​ឲ្យ​គេ​ចាប់​ពី​បុគ្គលិក​ធម្មតា​ ក្រោយមកបានឡើងកូដបន្ត​បន្ទាប់ ជាប្រធាន​ផ្នែក រហូត​ដល់​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​នោះ​ផង​ដែរ។