ឧត្តមសេនីយ៍ត្រី ដែន ដាវីត តំណាងអតីតនិស្សិតវគ្គការពារជាតិ ជំនាន់ទី៨ ចូលរួមបរិច្ចាគទិញវ៉ាក់សាំងកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

នៅថៃ្ងទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ដែន ដាវីត តំណាងអោយ អតីតនិស្សិតវគ្គការពារជាតិ ជំនាន់ទី ៨ ចំនួន៣០នាក់ បានយកថវិការចំនួន ២,៦៦០$ និង ១,៤៨០,០០០រៀល ប្រគល់ជូន លោកជំទាវ ទេព សុទ្ធី ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទិញ វ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់អំពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមក លោកឧត្តមសេនីយ៍ត្រី ដែន ដាវីត តំណាងអោយ អតីតនិស្សិតវគ្គការពារជាតិ ជំនាន់ទី ៨ ជូនដល់សម្តេចតេជោ។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕