ស្ពាន​អាកាស​ថ្មើរ​ជើង​ដំបូង​គេនៅ​កំពង់ស្ពឺ ក្រុងពលី បើក​ការដ្ឋាន​សាងសង់​ហើយ ជា​អំណោយ លោក​​ជំទាវ​បណ្ឌិត​ឧកញ៉ា សៀង ចាន់ហេង

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់​ពី ប្រាស់​ថា និង​ជួយ​សាង​សង់​ស្ពាន​អាកាស​ថ្មើរ​ជើង​​ជូន​ពលរដ្ឋ​​ខេត្ត​កំពង់ស្ពឺ ធ្វើ​ឲ្យ​មហាជន​កោតសរសើរ​​ពេញ​ប្រទេស​នោះ នៅ​ថ្ងៃ​ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩ ស្ពាន​អាកាស​ថ្មើរ​ជើង​ដំបូង​គេនៅ​កំពង់ស្ពឺ ក្រុងពលី បើកការដ្ឋានសាងសង់ ជា​អំណោយ លោក​​ជំទាវ​បណ្ឌិត​ឧកញ៉ា សៀង ចាន់ហេងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដោយ​គ្រោង​ចំណាយ​រហូត​ដល់​​ទៅ ៣៤ម៉ឺនដុល្លារអាមេរិក​ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​  វត្តមាន​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​នៅក្នុង​ខេត្ត​កំពង់​មួយ​នេះ​ គឺជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​នោះ​ ។

លោក​ថា កន្លងមក​នៅ​តំបន់​ដែល​ត្រូវ​សាងសង់​ស្ពាន​ថ្មើរជើង​ ដែល​ស្ថិត​ទីប្រជុំជន​ចំណតរថយន្ត​នៅ​ផ្សារ​កំពង់ស្ពឺ​នេះ​ គឺ​តែង​មាន​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​។ ដោយឡែក​ក្រោយពេល​មាន​ស្ពាន​អាកាស​ថ្មើរជើង​មួយ​នេះ​ វា​នឹង​ចូលរួម​កាត់បន្ថយ​បញ្ហា​ដែល​តែង​កើតមាន​បាន​មួយ​កម្រិត​។ ស្ពាន​មួយ​នេះ​មាន​កម្ពស់​ ៥,២ម៉ែត្រ​, ទំហំ​ទទឹង​ ៣ ម៉ែត្រ​ និង​មាន​ប្រវែង​ ៣០ម៉ែត្រ​ ដែល​ត្រូវ​ចំណាយពេល​សាងសង់​រយៈពេល​កន្លះ​ឆ្នាំ​ទើប​រួចរាល់​ជាស្ថាពរ​»។


លោក​ក៏បាន​បង្ហើប​ផង​ដែរ​ថា​ សម្រាប់​ថ្ងៃខាងមុខ​នេះ​ រដ្ឋបាល​ខេត្ត​នឹង​មាន​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២បន្ថែម​ទៀត​ ដែល​មាន​ទីតាំង​ស្ថិតនៅ​មុខ​វិទ្យាល័យ​កំពង់ស្ពឺ​ ហើយ​ទីតាំង​មួយ​កន្លែង​ទៀត​ស្ថិតនៅ​មុ​ខបណ្តុំ​រោងចក្រ​។



លោក​ជំទាវឧកញ៉ាបណ្ឌិត សៀង​ ចាន់ហេង មិន​ត្រឹម​តែ​ធ្វើ​ស្ពាន​ដែល​ចំណាយ​អស់​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ប៉ុណ្ណោះ​ទេ លោក​ជំទាវ​ឧកញ៉ា បាន​ថែម​ទាំង ធ្វើ​ផ្លូវ​ជូន​​​ថែម​ទៀត​ផង។ ផ្លូវ​ន​បាន​ធ្វើ​រួច​រាន់​ហើយ និង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ក្រុងពាលី​តែ​ម្ដង ដោយ​​​អាជ្ញាធរ​បាន​ដាក់​ឈ្មោះ​ថារុក្ខវិថី លោក​ជំទាវឧកញ៉ាបណ្ឌិត សៀង​ ចាន់ហេង”។

លោក​ជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​បរិញ្ញា​ជីវិត​បណ្ឌិត​គុណធម៌ សៀង ចាន់ហេង ឧត្ដម​សប្បុរស​ដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​អ្នក​ជំនួញ​ដី​ធ្លី​​និង​មុខ​ជំនួញ​​ជា​ច្រើន​មុខ​ទៀត ល្បី​ឈ្មោះ​ជួរ​​មុខ​ក្នុង​ប្រទេស​កម្ពុជា។ ទទឹម​និង​ជោគជ័យ​លើ​ជំនួញ លោក​ជំទាវ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ទាន​​យ៉ាង​ខ្លាំង​ខ្លា​ផង​ដែរ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ជំទាវ​បាន​ដើរ​ធ្វើ​ព្រះវិហារ សាលា​រៀន និង ​សមមិត្ត​ផល​ជា​ច្រើន​​ទៀត ស្ទើរ​គ្រប់​ខេត្ត​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕