ខ្លាំងមែន!!! ចេញ​លទ្ធផល​ហើយតន់ ចន្ទសីម៉ា អ្នក​ចូល​525លានដងក្នុងឆ្នាំ2020

កម្សាន្ត

នៅ​សល់​តែ​១ថ្ងៃ​ទៀត​ទេ ឆ្នាំ២០២០នេះ​នឹង​ត្រូវ​ឆ្លង​ចូល​ឆ្នាំ​​២០២១​ហើយ បើ​និយាយ​ពី​views​បទ​ចម្រៀង ​របស់ តន់ ចន្ទសីម៉ា វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ដែល​​តារា​ចម្រៀង​វ័យក្មេង​រូប​នេះ ប្រើ​ពេល​មិន​ដល់​មួយ​ឆ្នាំ វ៉ា​ដាច់​គេ​ទាំង​អស់ មាន​អ្នក​ចូល​ទស្សនា​សរុប​រហូត​ដល់​ទៅ525M ។​នេះ​បើ​តាម​បង្ហាញ​ឲ្យ​​ដឹង​មុន​នេះ​បន្តិច​លើ​ផេក​ផ្លូវ​ការ​​របស់​ផលិតកម្ម​Galaxy Navatra។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

No description available.

ផ្អែក​​តាម​របាយការណ៍​ពី​ផេក​ផ្លូវ​ការ​​របស់​ផលិតកម្ម​Galaxy Navatra អាច​និយាយ​បាន​ថា តន់ ចន្ទសីម៉ា គឺ​ជា​កំពូល​តារា​ចម្រៀង​ក្មេង​ម្នាក់​ ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ​កម្ពុជា​នៅ​ឆ្នាំ២០២០នេះ មាន​រហូត​ដល់​ទៅ​​ជាង​525.M លាន​ដង​ឯណោះ ។

No description available.

ក្នុង​ចំណោម​ល្បី​ៗ របស់​នាង គេ​ឃើញ​បទ​”ឡាន​សារ៉ែន​”​​បាន​ឈរ​នៅ​​​លេខ​រៀង​ទី​1 ដោយ​មាន​អ្នក​​views​ រហូត​ដល់​ទៅ​31.90M ត្រឹមតែ១០ខែ លេខ​រៀង​ទី​2​បទ”​ដណ្ដឹង​អូន​ទៅ”​មាន​អ្នក​​viewsរហូត​ដល់​ទៅ 29.80M ត្រឹមតែ៩ខែ លេខ​រៀង​ទី3​បទ​”ចង់សុំ Wifi “មាន​អ្នក​​viewsរហូត​ដល់​ទៅ25.00M ត្រឹម​តែ៥​ខែប៉ុណ្ណោះ។

No description available.

តាម​ការ​​វាយ​តម្លៃ​របស់​លោក យឹម តាស្រង់ អ្នក​គ្រប់គ្រង​ទូទៅ​របស់ ផលិតកម្ម​Galaxy Navatra​នៅ​ឆ្នាំ​២០២១ តន់ ចន្ទសីម៉ា នឹង​​ឈរ​​លំដាប់​កំពូល​បន្ត​ទៀត ហើយ​views​ ​បទ​ចម្រៀង​របស់​នាង នឹង​កើន​ឡើង​ដល់​ទៅ​១០០០លាន​ដង ដែល​ចំនួន​នេះ គឺ​ពិបាក​នឹង​មាន​តារា​ចម្រៀង​រូប​ណា​​​អាច​ដណ្ដើម​​តំណែង​នាង​បាន​​នោះ​ឡើយ នេះ​បើ​ផ្អែក​​តាម​សន្ទុះ​នៃ​ការ​គាំទ្រ បទពិសោធន៍ ភាព​រីក​ចម្រើន​​របស់​នាង។

No description available.

បែប​ណា​ក្ដី អ្នក​គាំទ្រ​ក៏​ដូច​ជា​អ្នក​សិល្បៈ​ទាំង​អស់​កំពុង​តែ​ចាំ​មើល​ ថា​តើ​​អាច​មាន​តារា​ចម្រៀង​ណា​ ដែល​អាច​ដណ្ដើម​តំណែង​តន់ ចន្ទសីម៉ា​បាន​ក្នុង​ទសវត្សរ៍​ថ្មី​នេះ! ។

No description available.
No description available.
No description available.