ក្រសួងកសិកម្ម បង្ហាញរបាយការណ៏លទ្ធផលសម្រេចលើផ្នែកដំណាំស្រូវនិងអង្ករ ក្នុងឆ្នាំ២០២០

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បង្ហាញរបាយការណ៏លទ្ធផលសម្រេចបានលើផ្នែកដំណាំស្រូវនិងអង្ករ ក្នុងវិស័យកសិកម្ម ក្នុងឆ្នាំ២០២០កន្លងទៅ
១. ផលិតផលសរុប និងស្ថានភាពស្បៀង៖
– ផ្ទៃដីដាំដុះ ចំនួន ៣ ៤០៤ ១៣១ ហិកតា
– ផ្ទៃដីប្រមូលផល ចំនួន ៣ ២៦៨ ៩៦៨ ហិកតា
– ទិន្នផលមធ្យម ចំនួន ៣,៣៤៥ តោន/ហិកតា
– បរិមាណផលសរុប ចំនួន ១០ ៩៣៥ ៦១៨ តោន
– អតិរេកស្បៀងសរុប (គិតជាស្រូវ) ចំនួន ៥ ៩២២ ១៣៨ តោន
– អតិរេកស្បៀងសរុប (គិតជាអង្ករ) ចំនួន ៣ ៧៩០ ១៦៨ តោន
– តម្លៃផលិតផលលសរុបស្រូវនិងអង្ករ ចំនួន ៣ ៨២៣ ៤៣៤ ០៨០ ដុល្លារអាមេរិក
២. ការនាំចេញ៖
– បរិមាណនាំចេញអង្ករសរុប ចំនួន ៦៩០ ៨២៩ តោន មានកំណើនប្រមាណ ១១,៤០% ធៀបទៅនឹងឆ្នាំ២០១៩
– តម្លៃសរុបនៃការនាំចេញអង្ករ ចំនួន ៥៣៨ ៨៤៦ ៦២០ ដុល្លារអាមេរិក
– បរិមាណនៃការនាំចេញស្រូវសរុប ចំនួន ២ ៨៩៣ ៩៥១ តោន
– តម្លៃសរុបនៃការនាំស្រូវចេញ ចំនួន ៧២៣ ៤៨៧ ៧៥០ លានដុល្លារអាមេរិក
– គោលដៅនៃការនាំចេញ ចំនួន ៦០ ប្រទេស
o ប្រទេសចិន ចំនួន ២៨៩ ៤៣៩ តោន ស្មើនឹង ៤១,៩០% នៃការនាំចេញអង្ករសរុប
o សហភាពអ៊ឺរ៉ុប (២៤ប្រទេស) ចំនួន ២០៣ ៧៩១ តោន ស្មើនឹង ២៩,៥០% នៃការនាំចេញអង្ករសរុប
o បណ្តាប្រទេសអាស៊ន(៦ប្រទេស) ចំនួន ៨៦ ៨៩៩ តោន ស្មើនឹង ១២,៥៨% នៃការនាំចេញអង្ករសរុប
o គោលដៅផ្សេងទៀត(២៩ប្រទេស) ចំនួន ១១០ ៧០០ តោន ស្មើនឹង ១៦,០២% នៃការនាំចេញអង្ករសរុប
– ក្រុមហ៊ុននាំចេញមាន ចំនួន ៧៦ ក្រុមហ៊ុន

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
32 Shares