ឧកញ៉ា​ពីរនាក់ ជា​ស្ថាបនិក​សាលា​អន្តរជាតិមួយ​នៅ​បុរី​ប៉េង ហួត​ សម្រាប់កូន​អ្នក​មាន​សិក្សា

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

សាលា South Bridge International School (SBIS) នៅ​បុរី​ប៉េងហួត បឹងស្នោរ ខណ្ឌ​ច្បារអំពៅ ​ដែល​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៧ ជា​ការ​ចូលហ៊ុន​គ្នា​រវាង​អ្នក​ឧកញ៉ា គិត ម៉េង និង​ឧកញ៉ា ថៃ ជាហួត ម្ចាស់​ក្រុមហ៊ុន បុរី ប៉េង ហួត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាលាអន្ដរជាតិ South Bridge គឺជាសាលាដែលផ្ដល់ការអប់រំ លក្ខណៈអន្ដរជាតិផ្ដោត​លើកម្មវិធីសិក្សាពីរភា​សា (Bi- lingual Programme)។ សាលាអន្ដរជាតិនេះ បានចាប់ផ្ដើមបើកទ្វារ ទទួល​សិស្សតាំងពីខែមករា ឆ្នាំ២០១៧ ចាប់ពីកម្រិតទារកដ្ឋាន រហូតដល់ថ្នាក់ទី៦ ដែលមានទីតាំងស្ថិត នៅអាគារលេខ៥៦៧ ផ្លូវ ប៉ូឡារីស បុរីប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវជាតិលេខ១ រាជធានីភ្នំពេញ។

ផ្ដោតលើកម្មវិធីសិក្សាទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ មាន​​អាជ្ញាប័ណ្ណពី​ចក្រភពអង់គ្លេស South Bridge ​International School (SBIS) ​បាន​ពង្រីកខ្លួន​បើក​ថ្នាក់អនុវិទ្យាល័យ និង​ថ្នាក់វិទ្យាល័យ​នៅ​ឆ្នាំ​សិក្សា​បន្ត​បន្ទាប់៕