វីដេអូ ០៥ នាទី ឧកញ៉ា ស្រី ចាន់ថន បង្ហាញ​ដែនដី​​ដ៏​អស្ចារ្យ​​ប្រទេស​កម្ពុជា ដល់​អ្នក​ទេសចរ​​គ្រប់​ទិសទី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស្រី ចាន់ថន បាន​ចូល​ខ្លួន​​ក្នុង​ការ​ថត​វិដេអូ​ឃ្លីប​មួយ​​ ឆ្លុះ​បញ្ចាំង​ពី​ជីវភាព​​ប្រជាជន​តាមទី​​ជនបទ និង​ជា​ផ្នែកមួយ​ក្នុង​ការ​​ចូលរួម​ផ្សព្វផ្សាយ​វិសាលភាព​វិស័យ​ទេសចរណ៍​​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Image may contain: one or more people, tree, sky, grass, mountain, outdoor and nature

វីដេអូ​ជាង ០៥ នាទី បាន​នាំ​អ្នក​ទស្សនា​គយគន់​ទេសភាព​ស្រុក​ខ្មែរ ដែល​ភ្ញៀវ​ទេសចរ​កម្រ​បាន​ឃើញ ឬ​មិន​ងាយ​ធ្វើ​ដំណើរ​ទៅ​ដល់។

ឧកញ៉ា ស្រី ចាន់ថន បាន​ឲ្យ​ដឹង​ថា លោក​ចំណាយ​ពេល​ជាង ០២ ខែ ដើម្បី​ថត​វីដេអូ​ជាង ០៥ នាទី។ ក្នុង​វិដេអូ​ដែល​លោកបាន​ចូលរួម​គ្រប់សកម្មភាព​ និយាយ​ពី​ដំណើរផ្សងព្រេង និង​បង្ហាញ​ដែនដី​​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា សម្រាប់​អ្នក​ទេសចរ​មក​ពី​គ្រប់​ទិសទី។

Image may contain: 1 person, standing, outdoor, nature and water

ឧកញ៉ា ស្រី ចាន់ថន ប្រាប់​ថា តាមរយៈ​ការ​ចូលរួម​ផលិត​វិដេអូនេះ បាន​បង្រៀន​​លោក​​​រៀនចេះ​​បត់បែន ​រៀន​ប្រើ​ជីវិត​ឲ្យ​មាន​ភាព​សាមញ្ញ​តាម​​ធម្មជាតិ។ លោក​ថា អ្វី​ចងចាំ​បំផុត​គឺនៅ​ពេល​លោក​ចំណាយពេលវេលារយៈពេលជាច្រើនថ្ងៃ ជាមួយបងប្អូនកសិករដែលកំពុងព្យួរស្រែបង្កបង្កើនផល ក៏ដូចជាភាពស្និទ្ធស្នាល ជាមួយនឹងស្នាមញញឹម ភាពរាក់ទាក់​របស់​បងប្អូន​ខ្មែរ ដែល​ធ្វើអោយលោក​នឹកឃើញនូវអនុស្សាវរីយ៍ជាច្រើនដែល​បានឆ្លងកាត់តាំងតែពីនៅក្មេងៗ ។

លោក​បន្ត​ថា លោក​បាន​ឈ្លៀតពេលចូលរួមព្យួរស្រែ ធ្វើដំណាំស្រូវជាមួយកសិករ ហើយក៏បានចូលរួមទទួលទានអាហារថ្ងៃត្រង់​ប្រកប​ដោយ​ភាព​​សប្បាយរីករាយ ស្និតស្នាលក្រៃលែង លក្ខណៈជីវិតបែបធម្មជាតិតាមតំបន់ជនបទ។

Image may contain: 1 person, outdoor and nature

សកម្មភាព​ទាំង​នេះ រឹត​តែ​ធ្វើ​ឲ្យ​លោក​ដឹងច្បាស់ពីការរស់នៅ បទពិសោធន៍ល្អសម្រាប់ជីវិតរស់នៅ ការគោរពស្រលាញ់ ដោយមិនប្រកាន់វណ្ណៈបក្សពួក ឬរើសអើងជាតិសាសន៍អ្វីឡើយ ក្នុង​នាម​ជាជនជាតិខ្មែរដូចគ្នា។

Image may contain: one or more people, tree, outdoor, nature and water

លោក​បន្ត​ថា តាម​រយៈ​វីដេអូ​ចុះ​បេសកកម្ម​ធ្វើដំណើរ​ផ្សងព្រេង​ នឹង​អាច​ចូលរួម​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ការចូលរួម​លើកកម្ពស់ និង​ថែរក្សា​បរិស្ថាន៕

Image may contain: one or more people, mountain, tree, sky, outdoor and nature
Image may contain: one or more people, mountain, sky, outdoor, nature and water