ហង្ស ម៉ារិនី យក​ប្រាក់​ចំណេញ​ពី​ការ​លក់​សៀវភៅ ទៅ​ចែក​ទាន​ដល់​ជន​ក្រីក្រ​ជាង​១០០គ្រួសារ

កម្សាន្ត

តារា​សម្ដែង​និង​ជា​អ្នក​កំពូល Live​លក់​ផលិតផល​តាម​អនឡាញ ​អ្នក​នាង ហង្ស ម៉ារិនី ​ថ្មីៗ​នេះ នាំ​បាន​នាំ​ឲ្យ​អំណោយ​ជា​ច្រើន​ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ជាង​១០០​គ្រួសារ​នៅ​​ស្រុក​កំណើត​របស់​ខ្លួន​​ក្នុង​ទឹកដី​ខេត្ត តាកែវ ដែល​​អំណោយ​ទាំង​នោះ​ នាង​ប្រាប់​ថា មួយ​ចំណែក​ធំ​បាន​មក​ពី​ការ​លក់​សៀវភៅ​ប្រលោមលោក​ថ្មី​រឿង “អាគម​បរ​ព្រៃ” ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពលរដ្ឋ​ក្រី​ក្រ​ស្ថិត​​ភូមិ​ស្វាយទង ឃុំ ក្វាវ ស្រុក រំរោង ខេត្ត តាកែវ ជាង​១០០​គ្រួសារ ​សប្បាយ​ចិត្ត​មិន​ស្ទើរ​ឡើយ​បន្ទាប់​ពី​ទទួល​អំណោយ​ពី ក្រុម​គ្រួសារ​តារា​សម្ដែង​ហង្ស ម៉ារានី ដោយ​ម្នាក់ៗ​ទទួល​បាន​មី១កេស​ទឹក​ស្រី ទឹក​សៀវ​អៀវ អំបិល ត្រីខ ទឹក​ផ្លែ​ឈើ ថ្នាំពេទ្យ ភីហ្សា និង ប៊ឺគ័រ ជាដើម។ អំណោយ​ទាំង​នោះ​​​ម្ចាស់​ទាន​បាន​ប្រាប់​ថា បាន​​មក​ពី​សប្បុរសជន​មួយ​ចំនួន និង បាន​មក​ពី​ការ Live​លក់​ផលិតផល​តាម​អនឡាញ ព្រម​ទាំង​​ការ​លក់​សៀវភៅ ប្រលោមលោក។

ម៉ារ៉ានី​បាន​ថ្លែង​ឲ្យ​ដឹង​ថា នាង​បាន​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ពី​អ្នក​និពន្ធ​ប្រលោមលោក​អ្នក​ស្រី ម៉ីសន សុធារី​​ដែល​ជា​អ្នក​និពន្ធ​ប្រលោមលោក​ល្បី​មួយ​រូប ក្នុង​ការ​លក់​សៀវភៅ​ដែល​ជា​ស្នាដៃ​តែង​និពន្ធ​របស់​​គាត់ ក្នុង​នោះ​នាង​បាន​ទទួល​យក​មក​លក់​សាក​ល្បង​​១០០០ក្បាល់ មិន​ទាំង​បាន​ប៉ុន្មាន​ថ្ងៃ​ផង​លក់​ដាច់​ជិត​អស់ ពោល គឺ​នៅ​​សល់ មិន​ទាំង​ដល់​៤០ ក្បាល​ផង។

ការ​លក់​សៀវភៅ ហង្ស ម៉ារ៉ានី បញ្ជាក់​ប្រាប់​ថា មិន​បាន​យក​ប្រាក់​ចំណេញ​ទុក​ក្នុង​ហោប៉ាវ​ខ្លួន​ឯង​ឡើយ នាង​ថា ៥០% នាង​កាត់​ឲ្យ​បុគ្គលិក និង ៥០%​ទៀត គឺ​នាង​​ទុក​សម្រាប់​ធ្វើ​កិច្ចការ​សប្បុរសធម៌ ដូច​ជា​ការ​ការ​អំណោយ​មក​ចែក​ជូន​នេះ​ជា​ដើម។

ការ​ចំណាយ​ពេល​មក​ជួយ​លក់​សៀវភៅ ដោយ​មិន​យក​កម្រៃ​​ខណៈ​ដែល​ការ​លក់​ផលិត​ផល​តាម​អនឡាញ​លើ​ផេក​នាង រវល់​ស្ទើរ​​គ្មាន​ពេល​សម្រាក​ ត្រូវ​បាន​នាង​បញ្ជាក់​ប្រាប់​ថា ក៏​ព្រោះ​តែ​​​ខ្លួន​​ចង់​រួម​ចំណែក​លើក​កម្ពស់​ការ​អាន​​អក្សរ​ខ្មែរ​ឲ្យ​បាន​ច្រើន។ ដោយសារតែ​មាន​ការ​គាំទ្រ​ច្រើន​លើ​ស្នាដៃ​និពន្ធ​សៀវភៅ​ខាង​លើ ម៉ារានី ថា នាង​​និង​បន្ត​ចាប់ដៃ គូរ​លក់​សៀវភៅ​ដែល​ជា​ស្នាដៃ​ថ្មី នាង​បន្ត​ទៀត។

ការ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​ខាង​លើ ម៉ារ៉ានី​ធ្វើ​ឡើង ចំ​ថ្ងៃ​ខួប​គម្រប់​២៧ឆ្នាំ​របស់​នាង​តែ​ម្ដង។​នេះ​មិន​មែន​ជា​​កិច្ចការ​សប្បុរសធ៌ម​លើក​ទី១​របស់​​នាង​ឡើយ កន្លង​មក​តារា​ស្រី​រូប​នេះ​តែងតែ​ធ្វើ​កិច្ចការ​សប្បុរសធម៌​ជា​ច្រើន ដូច​ជា​ចែក​អំណោយ​ដល់ ក្មេង​ៗ​កំព្រា ក្មេង​អនាថា ជា​ពិសេស គឺ​ឧស្សាហ៍​​ចែក​ដល់ ក្រុម​តាៗ​ធ្លាក់​ស៊ីក្លូ​តែ​ម្ដង។ នាង​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​ដែល​ដល់​ថ្ងៃ​ខួប​ខ្លួន​ម្ដងៗ ទោះ​តិច​ក្ដី​ច្រើន​ក្ដី តែង​តែ​ធ្វើ​កិច្ចការ​សប្បុរសធម៌​មិន​ដែល​ដាច់​ឡើយ ហើយ​​កិច្ច​ការ​សប្បុរស​នេះ ខ្លួន​មិន​បញ្ឈប់​ត្រឹម​នេះ​ឡើយ នៅ​តែ​ឆ្លៀត​ធ្វើ ជា​បន្ត​បន្ទាប់៕