លោកជំទាវឧកញ៉ា តែ កលិកា៖ បុគ្គលិកទាំងអស់នៃគ្រឹះស្ថានត្រូវខិតខំប្រឹងប្រែងបម្រើសេវាហិរញ្ញវត្ថុ

ជុំវិញ​ឧកញ៉ា អាជីវកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានប្រារព្ធពីធីសូត្រមន្តបើកឱ្យដំណើរការសាខាទី២ (សាខាកួរស្រូវ) ដែលមានអាសយដ្ឋាននៅផ្ទះលេខ អា១១ និងអា១៣ ផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយមានការអញ្ជើញចូលរួមពី លោក រស់ ហេងប៊ុន ប្រធានក្រុមប្រឹក្សាភិបាល  លោកជំទាវឧកញ៉ា តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ សមាជិកក្រុមប្រឹក្សាភិបាល អនុប្រធានគ្រប់គ្រងទូទៅ ប្រធាននាយកដ្ឋាន ប្រធានផ្នែក ប្រធានសាខា ព្រមទាំងបុគ្គលិក ដែលបានអញ្ជើញមកពីការិយាល័យកណ្ដាល និងសាខាតាខ្មៅជាច្រើនរូបផងដែរ។

ប្រធាននាយកគ្រប់គ្រងទូទៅ លោកជំទាវឧកញ៉ា តែ កលិកា បានថ្លែងថា បុគ្គលិកទាំងអស់នៃគ្រឹះស្ថានត្រូវខិតខំប្រឹងប្រែង បម្រើសេវាហិរញ្ញវត្ថុ ក៏ដូចជាសេវាផ្សេងៗទៀត ជូនដល់អតិថិជន ដែលមានតម្រូវការនិងធ្វើការផ្សព្វផ្សាយបន្ថែមទៀតទៅដល់ទីតាំងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ ឱ្យពួកគាត់បានដឹងនិងស្គាល់អំពីសាខាថ្មីរបស់យើងនេះ ឱ្យកាន់តែច្បាស់ក្នុងការជួយបំពេញនូវការស្នើសុំកម្ចីផ្នែកហិរញ្ញវត្ថុ ឱ្យស្របតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជាជានិច្ច និងមានការជម្រុញលើកទឹកចិត្តបុគ្គលិកឱ្យចេះស្រឡាញ់និងថែរក្សារអិតិថិជន ក៏ដូចជាពង្រឹងការទំនាក់ទំនងទាំងអិថិជនចាស់ និងថ្មីប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈខ្ពស់ដែលសាកសមជាបុគ្គលិកដ៏ល្អរបស់គ្រឹះស្ថាន។

លោកជំទាវឧកញ៉ា តែ កលិកា បានអបសអរសាទរ និងសមិទ្ធផលថ្មីមួយទៀតនេះ និងបានដាក់ឱ្យដំណើរការនូវសាខាទី២(សាខាកួរស្រូវ) នេះចាប់ពីថ្ងៃនេះតទៅ៕