ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២០ មានចំនួន ៣០ម៉ឺនតោន

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសចិននៅតែជាប្រភពដ៏សំខាន់សម្រាប់ការនាំចេញអង្កររបស់ប្រទេសកម្ពុជា នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ។ តួលេខរបស់ CRF បង្ហាញថានៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ អង្ករចំនួន ៤៤ ភាគរយរបស់កម្ពុជាត្រូវបានដឹកជញ្ជូនទៅប្រទេសចិន ដែលស្មើនឹង ១០១.៣៤៥ តោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុង សារ៉ន ៖ ការ នាំ ចេញ អង្ករ កម្ពុជា ទៅ កាន់ ទីផ្សារ អឺរ៉ុប នឹង កើន  ឡើង វិញ នៅ ចុង ឆ្នាំ នេះ - ភ្ញៀវប្រចាំថ្ងៃ

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ នៅថ្ងៃទី13 ខែមករា ឆ្នាំ២០២១នេះថា បរិមាណនៃការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនក្នុងឆ្នាំ 2020 មានចំនួនជិត 30 ម៉ឺនតោន ស្មើនឹងអត្រា 41% នៃចំនួននាំចេញសរុប។ ប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករធំបំផុតសម្រាប់ប្រទេសកម្ពុជា។

Image may contain: nature

សូមជម្រាបថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤ ៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង១៥% តែចំណូលនៃការនាំចេញបានធ្លាក់ចុះ 13.26% ដោយសារតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្តបន្ទាប់។

News

នៅក្នុងខែវិច្ឆិកាដដែរ អង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១% ទៅកាន់ប្រទេសចិន និង ២%ទៅកាន់ទីផ្សារទីក្រុងហុងកុង ដែលមានបរិមាណសរុបចំនួន ៤០ ៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារសហរដ្ឋអាមេរិក។