ចិន អាចក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ដ៍ឆាប់រហ័ស!

សង្គម​និង​សេដ្ឋកិច្ច

យោងតាមការស្ទង់មតិរបស់ក្រុមសេដ្ឋវិទូ Bloomberg បានឲ្យដឹងថា GDP របស់ប្រទេសចិនត្រូវបានគេព្យាករណ៍ថានឹងកើនឡើង៨,២ភាគរយក្នុងឆ្នាំនេះ ដោយបន្តយកឈ្នះលើដៃគូពិភពលោករួមទាំងសហរដ្ឋអាមេរិកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
No end in sight to the US-China confrontation | Asia| An in-depth look at  news from across the continent | DW | 24.07.2020

លោក Homi Kharas នាយករងកម្មវិធីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សកលនៅវិទ្យាស្ថាន Brookings បាននិយាយថា ប្រទេសចិនគឺជាមហាអំណាចសេដ្ឋកិច្ចតែមួយគត់ដែលបានចៀសផុតការធ្លាក់ចុះនៅឆ្នាំ២០២០។ នោះគឺលឿនជាងអ្វីដែលគាត់បានប៉ាន់ស្មានកាលពី២ឆ្នាំមុន។

It is Time to Stand Up to China | IndustryWeek

ចំណែកនៃសេដ្ឋកិច្ចពិភពលោករបស់ប្រទេសនេះ បានកើនឡើងក្នុងល្បឿនលឿនបំផុតនៅសតវត្សរ៍នេះ។ ស្ថិតិបានបង្ហាញថា ទិន្នផលសកលបានធ្លាក់ចុះ៤,២ភាគរយកាលពីឆ្នាំមុន ដែលជំរុញឲ្យចំណែករបស់ចិនកើនដល់១៤,៥ភាគរយ។

For Biden, tough China trade and tech questions may have to wait |  International Trade News | Al Jazeera

សេដ្ឋវិទូបានចង្អុលបង្ហាញថា ទីក្រុងប៉េកាំងកំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងទ្វីបអាស៊ីនិងអឺរ៉ុប ហើយកំពុងសម្លឹងមើលការប្រើប្រាស់ក្នុងស្រុកដើម្បីផ្តល់ថាមពលដល់ដំណាក់កាលបន្ទាប់របស់ខ្លួន។

ស្របពេលជាមួយគ្នានោះ លោក Ka Zeng នាយកការសិក្សានៅអាស៊ីនៃសកលវិទ្យាល័យ Arkansas បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ជំងឺរាតត្បាតកូវីដ១៩ អាចជួយប្រទេ​សចិនពង្រឹងជំហររបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក។ ក្រុមហ៊ុនអាមេរិកនិងអឺរ៉ុប ទំនងជាផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើប្រទេសចិន ដោយសារតែសក្តានុពលរបស់ប្រទេសនេះក្នុងការក្លាយជាប្រភពកំណើនដ៏ធំតែមួយគត់នៅលើពិភពលោក ក្រោយជំងឺរាតត្បាត”។

As the U.S. and China Wage a New Cold War, They Should Learn From the Last  One - WSJ

យោងតាមទិន្នន័យជាផ្លូវការបានឲ្យដឹងថា ការនាំចេញរបស់ចិនបានកើនឡើង៣,៦ភាគរយនៅក្នុងឆ្នាំ២០២០។ បើយោងតាមការប៉ាន់ស្មានពីអង្គភាពពាណិជ្ជកម្មនិងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិហៅកាត់ UNCTAD បានបង្ហាញថា ពាណិជ្ជកម្មសរុបនៅលើពិភពលោកទំនងជាធ្លាក់ចុះ៥,៦ភាគរយ។

ទន្ទឹមនឹងនេះដែរ ប្រទេសចិនទំនងជាទទួលបានឋានៈជាទិសដៅឈានមុខគេ សម្រាប់ការវិនិយោគបរទេសខណៈទឹកប្រាក់ជាង១២៩.៥ពាន់លានដុល្លារ ត្រូវបានទូទាត់នៅក្នុងប្រទេសនេះរហូតដល់ខែវិច្ឆិកាឆ្នាំ២០២០៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ Vann Vann