រដ្ឋមន្ដ្រីពាណិជ្ជកម្ម ជំរុញឲ្យដោះស្រាយរាល់បញ្ហាដល់កសិករ ផលិតករ និងបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែងថា បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្លែងក្នុងពេលជួបសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមករាម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image may contain: one or more people, people standing and indoor

លោកបន្តថា បន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ និងជំរុញយន្តការដោះស្រាយរាល់បញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍។

Image may contain: 3 people, people standing and people sitting

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ថ្មីក្រសួងនេះ ក្រសួងបានបង្កើតក្រុមប្រឹក្សាពិន័យ សំដៅទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បង្កានូវបាតុភាពអសកម្ម មិនគោរពវិន័យ ពុករលួយ រំលោភច្បាប់ និងបទបញ្ជាផ្ទៃក្នុង៕