អគ្គនាយក CAM-ASEAN ត្រូវបានជ្រើសតាំងជា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំសន្និបាតប្រចាំឆ្នាំ និងកម្មវិធីផ្ទេរតំណែងប្រធានសមាគម ដោយមានការចូលរួមពី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៏ តំណាងអង្គទូត ដៃគូរអភិវឌ្ឍន៍អន្តរជាតិ ប្រធានសមាគមពាណិជ្ជកម្មនានា និងម្ចាស់ក្រុមហ៊ុនជាសមាជិកប្រមាណ២០០នាក់ ល្ងាចថៃ្ងសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ កាំបូឌីយ៉ាណា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៏នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពសមាគមក្នុងរយៈពេល៣ឆ្នាំចុងក្រោយ និងដើមី្បរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី និងប្រធានសមាគមថ្មី។

ខណៈ លោក ស៊ាង សុបញ្ញា អគ្គនាយក CAM-ASEAN ត្រូវបានបោះឆ្នោតជ្រើសតាំងពីក្រុមប្រឹក្សាភិបាល ក្លាយទៅជា ប្រធានសមាមគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងអណត្តិថ្មីនេះ។

លោក ស៊ាង សុបញ្ញា ក្នុងនាមជាប្រធានសមាគមក្នុងអណត្តិថ្មី បានប្តេជ្ញាចិត្ត និងដាក់ទិសដៅដឹកនាំយ៉ាងច្បាស់លាស់ ក្នុងគោលបំណងបន្តការវិវឌ្ឍរបស់សមាគមប្រកបដោយនិរន្តរភាព និងដើមី្បរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕