គុយលី ឈានមួយកម្រិតទៀត និពន្ធបទឲ្យខេម រាំលេងបែកខ្ទិះឆ្នាំថ្មីនេះ

កម្សាន្ត

ទោះបីជារវល់លើការងារជាច្រើនជំនួសដៃជើង អ្នកឧកញ៉ាឡេង ណាវ៉ាត្រាក្ដី តារាចម្រៀងពលករ លោកគុយលី មិនបោះបង់ចោលអាជីពសិល្បៈឡើយ​ជារឿយៗលោកតែងតែឆ្លៀតនិពន្ធបទចម្រៀងច្រៀងដោយខ្លួនឯង និពន្ធរឿងអប់រំខ្លីជាដើម។ តារាចម្រៀងដែលអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ស្រលាញ់ដូចជាប្អូនបង្កើតរូបនេះ ត្រូវបានលោក យឹម តាស្រង់ ថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra ឲ្យបញ្ចេញស្នាដៃថ្មីនិពន្ធ Melody និងទំនុកច្រៀង ឲ្យតារាចម្រៀងច្រៀងថែមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទដំបូងក្នុងផលិតកម្មល្បីឈ្មោះមួយនេះ មានចំណងជើងថា”ធ្លាប់បានបងនៅ?” ច្រៀងដោយតារាចម្រៀងខេម។ ដែលជាបទសម្រាប់ការរាំលេងកម្សាន្តនារដូវចូលឆ្នាំខ្មែរខាងមុខនេះ ពីអ្នកនិពន្ធ Melody និងទំនុកច្រៀង គុយលី ចម្រៀងពលករ។ និពន្ធបទភ្លេង ប្រុស ម៉ៅ នឹងដឹកនាំសម្តែង Jonathan។ បទ”ធ្លាប់បានបងនៅ?” ត្រូវការផលិតកម្ម Galaxy NavatraផុសលើChannel ផ្លូវការនៅព្រឹកនេះតែម្ដង ដោយទទួលបានការគាំទ្រច្រើន។

តាមការបញ្ជាក់ពីលោក យឹម តាស្រង់ ផលិតកម្ម Galaxy Navatra តែងតែផ្ដល់ឱកាសព្រមលើកទឹកចិត្តដល់យុវវ័យដែលមានស្នាដៃលើការតែងនិពន្ធ ទាំងMelody ទំនុកច្រៀង និពន្ធបទភ្លេង ក៏ដូចជាអ្នកដឹកនាំសម្ដែងថតកាត់តជាដើម។ លោកថា ប្រសិនបើបទទី១”ធ្លាប់បានបងនៅ?” ទទួលបានការគាំទ្រច្រើន ផលិតកម្ម Galaxy Navatra នឹងឲ្យលោក គុយ លី បញ្ចេញនៅស្នាដៃជាបន្តបន្ទាប់ទៀត។

ចង់ដឹងបទ”ធ្លាប់បានបងនៅ?” ដែលជាស្នាដៃ និពន្ធMelody និងទំនុកច្រៀង ដោយលោក គុយលី ចម្រៀងពលករ ពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖