ព្រួយមួយបាញ់បានសត្វបី ស្ពាន​ឆ្លងកាត់ទន្លេមេគង្គនៅ​ខេត្ត​ក្រចេះ

សង្គម​និង​សេដ្ឋកិច្ច

​ថ្លែង​ក្នុង​ពេលអញ្ជើញ​ចូលរួមពិធី​បើកមជ្ឍមណ្ឌលបណ្តុះបណ្តាល​បើកបរ​យានធុនធ្ងន់​នៅព្រឹកនៅថ្ងៃទី៤ កុម្ភៈនេះ លោករដ្ឋមន្រ្តីក្រសួង​សាធារណការ​និងដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ស្ពាន​ឆ្លងកាត់ទន្លេមេគង្គនៅ​ខេត្ត​ក្រចេះ នឹង​បើកការដ្ឋាន​សាងសង់​នៅក្នុង​ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of 1 person and standing

គម្រោងនេះ​នឹងរួមចំណែកជំរុញកំណេីនសេដ្ឋកិច្ចក្នុងតំបន់​ តាមរយ:​សម្រួលការដឹកជញ្ជូន​ទំនិញ​ និងកសិផល​ ជាពិសេសផ្សារភា្ជប់ទំនាក់ទំនងរវាងបងប្អូនប្រពលរដ្ឋពីត្រេីយ​ ទៅត្រេីយម្ខាងទៀត​ ភាពរហ័ស​ចំនេញពេល​វេលា និងចំនេញថរិកា​។

លោករដ្ឋមន្រ្តី​បញ្ជាក់​ថា ការ​ស្ថាបនា​ស្ពាននេះប្រើប្រាស់​ថវិការបស់​ចិន​។

ការ​ស្ថាបនាស្ពាន​ឆ្លងកាត់ទន្លេមេគង្គ​ខេត្ត​ក្រចេះ ជាផ្លូវ​សេដ្ឋកិច្ច​ ដើម្បី​ត​ភ្ជាប់​ទៅ​ខេត្ត​អ្នកខេត្តកំពង់ធំ និងសៀមរាប៕