លោកជំទាវ តាំង​ ហ្គិចលៀង៖ Stress គឺជាជំងឺរបស់មនុស្សលោភលន់

សង្គម​និង​សេដ្ឋកិច្ច

គ្រប់គ្នាតែងមានការហត់នឿយ​ដោយសារការបំពេញការងារផ្សេងៗ ហេតុដូច្នេះ បញ្ហាស្ត្រេសប្រាកដកើតឡើង ធ្វើឲ្យយើងតប់ប្រម៉ល់ ធុយថប់អារម្មណ៍ជាក់ជាមុនខាន គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ តាំង ហ្គិចលៀង ជាអគ្គនាយិកាក្រុមហ៊ុន HL គ្រុប បានលើកឡើងលើបណ្តាញសង្គមថា Stress គឺជាជំងឺរបស់មនុស្សលោភលន់។ មនុស្សដែលមានភាពលោភលន់នឹងកើតមានជំងឺស្ត្រេស។ ហើយលោកជំទាវបានបង្ហាញ ៥ចំណុច​ខាងក្រោម៖

១- មានលុយច្រេីនហេីយក៏ stress ព្រោះគិតថាមិនទាន់គ្រប់ ត្រូវប្រឹងរកថែម 

២- ទោះបានប្រពន្ធរឺប្តីល្អហេីយក៏នៅតែstressព្រោះឈ្លោះប្រកែកគ្នារាល់ថ្ងៃដោយសារចង់កែគ្នា

៣- មានកូនល្អហេីយក៏នៅតែចូលចិត្តយកទៅប្រៀបនិងកូនអ្នកដ៏ទៃ stressដដែល

៤- ឃេីញគេប្រេីរបស់ល្អចង់បានដែរ ក៏stress .

៥- ហិរញ្ញវត្ថុ , គ្រួសារ, សំភារះនិយម, ការទាមទារដែលគ្នានព្រំដែន បានធ្វេីអោយមនុស្សបាត់បង់សេចក្តីសុខដោយមិនដឹងខ្លួន , មិនមែនបរិយាកាសជំុវិញខ្លួនធ្វេីអោយយេីងstress ទេ , តែ យេីងខ្លួនឯងបានសន្សំstress ដោយមិនដឹងខ្លួន

លោកជំទាវថ្លែងថា ដូច្នេះ ចូររីករាយនូវអ្វីដែលអ្នកមាន នោះអ្នកគ្មានថ្ងៃstress ទៀតទេ៕