EU Land and Pepper Investment ធ្វើការបញ្ជាទិញម្រេចកំពតរហូតដល់ ៣៥តោន

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាជាប្រទេសកសិកម្មដែលមានផលិតផលសក្តានុពលជាច្រើនដែលកំពុងអភិវឌ្ឍជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកវិញ្ញាតកម្ម និងម៉ាកសមូហភាព ហើយបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួន ០៤ រួចមកហើយ រួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ និងទឹកឃ្មុំព្រៃមណ្ឌលគិរី។ នេះបើឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីជួបជាមួយលោក ងួន ទ្បាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត និង លោក David Pavel ប្រធានក្រុមហ៊ុន EU Land and Pepper Investment ដើម្បីកំណត់នូវបញ្ហាប្រឈម រៀបចំផែនការការងារឆ្នាំ២០២១ និងផែនការយុទ្ធសាស្រ្ត របស់សមាគមលើកកម្ពស់ម្រេចកំពត នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of 9 people, people standing and indoor

លោកបន្តថា ដើម្បីស្វែងរកទីផ្សារ លើកកម្ពស់កេរ្តិ៍ឈ្មោះ និងទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” នៅទីផ្សារក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” នៅសហភាពអឺរ៉ុប វៀតណាម ថៃ និងជាពិសេសនាពេលថ្មីៗនេះ បានចុះបញ្ជីនៅប្រទេសចំនួន ៣២ តាមរយៈប្រព័ន្ធលីស្បោន។ ជាពិសេសក្រសួងពាណិជ្ជកម្មបានរៀបចំឯកសារគតិយុត្តមួយចំនួនទៀត ដែលមានដូចជា៖ ១)ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ២) ប្រកាសស្តីពីនីតិវិធីចុះបញ្ជីនិងការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ៣) ប្រកាសស្តីពីការបង្កើតនិងកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេស និងតួនាទីភារកិច្ចត្រួតពិនិត្យ និងពង្រឹងទំនិញសម្គាល់ភូមិសាស្រ្ត “ម្រេចកំពត” ៤) សេចក្តីសម្រេចស្តីពីការបន្តសុពលភាពរបស់សមាគមលើកកម្ពស់ម្រេចកំពត និង ៥) ប្រកាសស្តីពីការបង្កើតក្រុមការងាររៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃសមាគមលើកកម្ពស់ម្រេចកំពត។

May be an image of one or more people, people standing, people sitting and indoor

សូមជម្រាបថា ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងសមាគមលើកកម្ពស់ម្រេចកំពត បានជំរុញឱ្យក្រុមហ៊ុននានា ដែលរួមមាន EU Land and Pepper Investment ធ្វើការបញ្ជាទិញម្រេចកំពតរហូតដល់ ៣៥តោន ពីកសិករខ្នាតតូច ដែលបានដោះស្រាយបញ្ហាកកស្ទះទីផ្សាររបស់ប្រជាកសិករនៅឆ្នាំ២០២០ និងសម្រាប់ឆ្នាំ២០២១ បានធ្វើកិច្ចសន្យាទិញ លក់រវាងក្រុមហ៊ុនជាមួយកសិករខ្នាតតូចចំនួន ២៧៨ គ្រួសារ៕

May be an image of 1 person, sitting, indoor and office
May be an image of 2 people, people sitting, people standing and indoor